សន្ដិសុខ​ឃាត់​មិន​ឲ្យ​ក្មេង​ម្នាក់​ចូល​តែ​ Messi បាន​ធ្វើ​រឿង​ដ៏​រំភើប​មួយ​

  • 2017-08-31 06:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​ចុះចត​ដល់​ប្រលាន​យន្តហោះ​ទីក្រុង​ Montevideo ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ត្រៀម​ប៉ះ​ អ៊ុយរុយហ្គាយ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​។

ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​សណ្ឋាគារ​ដែល​ហ៊ុមព័ទ្ធ​ដោយ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​មាន​ក្មេង​ប្រុស​ម្នាក់​ព្យាយាម​ទៅ​ជួប​ខ្សែ​ប្រយុទ្ធ​ក្រុម​ Barcelona ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់។ ក្រោយ​មិន​អាច​ធ្វើ​អ្វី​បាន​​កុមារ​រូប​នោះ​បាន​យំ​ និង​ចាកចេញ​ក្នុង​ភាព​អស់​សង្ឃឹម​ ប៉ុន្តែ​ Messi បាន​ប្រាប់​សន្តិសុខ​​អនុញ្ញាត​ក្មេង​នោះ​ចូល​មក​ ដើម្បី​ជួប​គេ​ និង​ថត​រូប​ជាមួយ​គ្នា។

​អាហ្សង់ទីន​ និង​ប៉ះ​អ៊ុយរុយហ្គាយ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ មុន​ពេល​បន្ត​ប៉ះ​ វេណេហ្ស៊ុយអេឡា​ នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា​ដើម្បី​ស្វែង​រក​កៅអី​ទៅ​ World Cup ខណៈ​ក្រុម​រង​ជើង​ឯក​កាល​ពី​ឆ្នាំ​២០១៤​មួយ​នេះ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​លេខ​៥​ក្នុង​តារាង​ជម្រុះ​ ជា​ចំណាត់ថ្នាក់​មួយ​មិន​ទាន់​មាន​សុវត្ថិភាព​នៅ​ឡើយ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ៉ុត