​បើគិត​ថា Sony A9​ ថ្លៃ​ជ្រុល មើល ៥ ចំណុច​របស់​វា​ ចាំ​សម្រេច​​ក្រោយ​​ក៏​មិនអីដែរ

  • 2017-08-31 08:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​នៃ​កំពូល​កាមេរ៉ា​ ​Mirrorless Full-Frame​ ​របស់​ ​Sony​ ​ម៉ូដែល​ ​A9​ ​បាន​ឆក់​យក​បេះដូង​អ្នក​ថត​រូប​ស្ទើរ​តែ​គ្រប់​គ្នា​ជុំវិញ​ពិភពលោក។ មូលហេតុ​ ​គឺ​មក​ពី​កាមេរ៉ា​ ​Sony A9​ ​នេះ​ ​មាន​បច្ចេកវិទ្យា​សំខាន់​ ​៥​ ​ដែល​ទាំង​អ្នក​ថត​អាជីព​ ​និង​អ្នក​ស្រលាញ់​វិស័យ​ថត​រូប​រមែង​ចង់​បាន​ ​ហើយ​បច្ចេកវិទ្យា​ទាំង​នោះ​មាន​ដូច​ជា៖

  • CMOS Sensor​ ​35mm​ ​Full-Frame​ ​ចាប់​រូបភាព​ទំហំ​ ​២៤,២​ ​មេហ្គាភិចសែល

Sony A9​ ​ជា​កាមេរ៉ា​ ​Mirrorless Full-Frame​ ​មុន​គេ​បង្អស់​មាន​ប្រើ​ ​CMOS Sensor​ ​ដែល​ផលិត​ភ្ជាប់​មក​ជា​មួយ​នូវ​មេម៉ូរី​ ​ដែល​ធ្វើ​ឲ្យ​វា​មាន​ល្បឿន​លឿន​ជាង​កាមេរ៉ា​ទូទៅ​ដែល​ប្រើ​ ​CMOS Sensor​ ​ធម្មតា​ដល់​ទៅ​ ​២០​ ​ដង។

  • បន្ទះ​ឈីប​ប្រតិបត្តិការ​ផលិត​រូប​ប្រភេទ​ ​BIONZ X

BIONZ X​ ​ជា​ប្រភេទ​បន្ទះ​ឈីប​ដែល​ផលិត​ពិសេស​សម្រាប់​ការ​ចាប់​រូបភាព​ដែល​មាន​ចលនា​លឿន​ៗ​ ​ដែល​នេះ​ហើយ​ ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ ​Sony A9​ ​អាច​ចាប់​រូបភាព​បាន​ច្រើន​ជាង​កាមេរ៉ា​ផ្សេង​ៗ​ក្នុង​ពេល​វេលា​ដូច​គ្នា។

  • ល្បឿន​ចាប់​រូបភាព​លឿន​ជាង​គេ​បំផុត​សម្រាប់​ពេល​បច្ចុប្បន្ន

Sony A9​ ​ត្រូវ​គេ​រាប់​ជា​កាមេរ៉ា​ដែល​មាន​សមត្ថភាព​អាច​ថត​រូប​បាន​លឿន​ជាង​គេ​បំផុត​សម្រាប់​ពេល​បច្ចុប្បន្ន​ ​ពោល​គឺ​អាច​ចាប់​បាន​ដល់​ទៅ​ ​២០​ ​សន្លឹក​ក្នុង​មួយ​វិធី​ ​ហើយ​លទ្ធផល​រូបភាព​ដែល​ផលិត​បាន​ទាំង​នោះ​ ​សុទ្ធ​តែ​ជា​គុណភាព​លំដាប់​អ្នក​ជំនាញ។

  • ចំណុច​ចាប់​រូបភាព​ស្វ័យប្រវត្តិ​ ​៦៩៣​ ​គ្រាប់

មិន​ត្រឹម​មាន​ល្បឿន​ចាប់​រូបភាព​បាន​លឿន​ ​ប៉ុន្តែ​ ​Sony A9​ ​ក៏​នៅ​មាន​បច្ចេកវិទ្យា​ចំណុច​ចាប់​រូបភាព​ស្វ័យប្រវត្តិ​ ​(AF)​ ​ដល់​ទៅ​ ​៦៩៣​ ​គ្រាប់​​​ហើយ​ ​AF​ ​ទាំង​នោះ​អាច​តាម​ចាប់​ ​Subject​ ​ដែល​ផ្លាស់​ទី​បាន​ក្នុង​ល្បឿន​មួយ​ដែល​មិន​ទាន់​មាន​កាមេរ៉ា​ណា​អាច​ធ្វើ​បាន។

  • បច្ចេកវិទ្យា​រក្សា​លំនឹង​រូបភាព​ ​៥​ ​ជ្រុង​ ​(5-axis)

បច្ចេកវិទ្យា​នេះ​ ​គឺ​មាន​សមត្ថភាព​កាត់​បន្ថយ​ភាព​ញ័រ​នៃ​រូបភាព​ ​ក៏​ដូច​ជា​វីដេអូ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ​ទោះ​ជា​កាមេរ៉ា​រង្គើ​ដោយ​សារ​ការ​ដើរ​បណ្ដើរ​ ​ថត​បណ្ដើរ​ក៏​ដោយ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Sony   ប្រែ​សម្រួល៖ រដ្ឋ