ជំនួប​រវាង Floyd និង McGregor បំបែក​កំណត់​ត្រា​ទិញ​សិទ្ធិ​ទស្សនា​នៅ U.S

  • 2017-08-31 08:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​គោចរ​ជួប​គ្នា​រវាង​អ្នក​ប្រដាល់​អាមេរិក Floyd Mayweather និង​កំពូល​អ្នក​លេង​​គុន​ចម្រុះ​ Conor McGregor បាន​ក្លាយ​ជា​ការ​ប្រកួត​ទាញ​ចំណាប់​អារម្មណ៍​​ពី​គាំទ្រ​ខ្លាំង​ក្លា​បំផុត​​ក្នុង​ឆ្នាំ​២០១៧​នេះ។

ប៉ុន្តែ​សម្រាប់​អ្នក​ទស្សនា​​នៅ​អាមេរិក​ដែល​ខំ​ចំណាយ​ដល់​ទៅ​១០០​ដុល្លារ​ដើម្បី​បាន​សិទ្ធិ​ទស្សនា​ការ​ប្រកួត​នេះ ក៏​ដូច​ជា​​អ្នក​មើល​ទូទាំង​ពិភពលោក​ហាក់​ខក​ចិត្ត​បន្តិច​ ដោយ​​សារ​អ្នក​ប្រដាល់​ទាំង​ពីរ​វាយ​ដូច​អង្អែល​គ្នា លុះ​ដល់​ទឹក​ទី​១០ McGregor ត្រូវ​បាន​បោះបង់​ការ​ប្រកួត។

យ៉ាងណាមិញ បើ​តាម​លោក Dana White  ដែល​ជា​ប្រធាន​ UFC បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ជា​ការ​ប្រកួត​ប្រចាំ​សតវត្ស បាន​បំបែក​កំណត់​ត្រា​ទិញ​សិទ្ធិ​ទស្សនា​នៅ​សហរដ្ឋអាមេរិក របស់​ការ​ប្រកួត​រវាង Mayweather និង Manny Pacquiao  កាល​ពី​ឆ្នាំ​២០១៥។ ជំនួប​រវាង Floyd​ និង​អ្នក​ប្រដាល់​ហ្វីលីពីន រក​ចំណូល​ពី​ការ​​ទិញ​សិទ្ធិ​ទស្សនា​បាន​៤,៤​លាន​ដុល្លារ ខណៈ​ការ​ប្រកួត​រវាង Floyd និង McGregor រក​បាន​៦,៥​លាន​ដុល្លារ៕ ​​

ចុចអាន៖

អត្ថបទ៖ ហេង សុធារិទ្ធិ