ល្អ​ម្យ៉ាង​ដែរ​! ​ព្រះសង្ឃ​ក៏​ចូល​រួម​រៀន​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បាល់ទាត់​ដែរ

  • 2017-08-31 09:49:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​បាល់ទាត់​កម្រិត​ D License នៅ​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​បិទ​វគ្គ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ ខែ​សីហា ឆ្នាំ២០១៧​នេះ​ ក្រោម​វត្ត​មាន​ឯក​ឧត្តម ឌី វិជ្ជា ប្រធាន​សមាគម​កីឡាបាល់ទាត់​ខេត្ត​ស្វាយ​រៀង និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​ស្វាយរៀង នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ។ អ្វី​ដែល​គួរឲ្យ​​ចាប់​អារម្មណ៍​​នោះ​​គឺ​ សិក្ខាកាម​ក៏​មាន​​​ព្រះ​​សង្ឃ​ចូល​​រួម​វគ្គ​សិក្សា​​ដែរ។

ពិធី​ប្រគល់​វិញ្ញាបនបត្រ​​​ជូន​ព្រះសង្ឃ​

វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​រយៈ​ពេល​៥ថ្ងៃ ​​គិត​ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​​៣១ ខែ​សីហា ​ឆ្នាំ​២០១៧ ដោយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៦នាក់ មក​ពី​បណ្ដា​ក្រុម​បាល់ទាត់​នានា​ក្នុង​ស្រុក-ក្រុង​ទាំង​៨ នៃ​ខេត្ត​ស្វាយរៀង។ ​ក្នុង​​​​នោះ​​ ​លោក ប្រាក់ សុវណ្ណារ៉ា ជា​គ្រូ​ឧទ្ទេសនាម​មក​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង​មាន​​ការ​គាំទ្រ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​​នោះ​ដែរ ​​ឯក​ឧត្ដម ឌី វិជ្ជា ​មាន​ប្រសាសន៍​ថា​ វិស័យ​បាល់ទាត់ នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​​រីក​ចម្រើន​ជាលំដាប់ ក្នុង​នោះ​ខេត្ត​ស្វាយរៀង បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិវឌ្ឍ​​វិស័យ​មួយ​នេះ​យ៉ាង​ខ្លាំង។  ​ថែម​ទាំង​មាន​ការ​អភិវឌ្ឍ​ធនធាន​គ្រូ​បង្វឹក​ដូចជា បង្កើត​វគ្គ​បណ្ដុះបណ្ដាល​​គ្រូ​កម្រិត D License ដើម្បី​យក​ទៅ​ពង្រឹង​​បន្ត​ដល់​កីឡាករ​របស់​ខ្លួន​នៅ​តាម​តំបន់​នានា។

​ខេត្ត​ស្វាយរៀង​បាន​រៀបចំ​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ម្ដង​​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ដល់ថ្ងៃទី០២ ខែ​កក្កដា ឆ្នាំ ២០១៧ កន្លងមក ដើម្បី​ជំរុញ​​ឲ្យ​​មាន​ធនធាន​ផ្នែក​អាជ្ញាកណ្ដាល សម្រាប់​ដឹកនាំ​ការ​ប្រកួត​ក្នុង​ខេត្ត​ក៏ដូចជា ចូលរួម​ដឹកនាំ​ការ​ប្រកួត​ពាន​រង្វាន់​ផ្សេងៗ ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បង្កើត​ឡើង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម