ប្រៀបធៀប​ប្រាក់​រង្វាន់​មេដាយ​​នៅ​ស៊ីហ្គេម​​រវាង​ កម្ពុជា​និង​ថៃ​ខុស​គ្នា​ច្រើន​ទេ?

  • 2017-09-01 07:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សារព័ត៌មាន​ថៃ bangkokpost បាន​ចុះ​ផ្សាយ​ថា រាជរដ្ឋាភិបាល​ថៃ​ឆ្នាំ​នេះ​បាន​ចំណាយ​អស់​១២៤​លាន​បាត(ជាង​៣,៧​លាន​ដុល្លារ) សម្រាប់​អត្តពលិក​ទទួល​បាន​មេដាយ​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម។

ឆ្នាំ​នេះ​ថៃ​ទទួល​បាន​មេដាយ​មាស​៧២​គ្រឿង ប្រាក់​៨៦​គ្រឿង និង​សំរឹទ្ធ​៨៨​គ្រឿង ក្នុង​​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៩ នា​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ ពុធ​កន្លង​ទៅ។ ក្រោម​គម្រោង​ប្រាក់​រង្វាន់​សម្រាប់​ការ​អភិវឌ្ឍ​កីឡា​ជាតិ​របស់​រដ្ឋាភិបាល​សម្រាប់​អត្តពលិក​ស៊ីហ្គេម​ម្ចាស់​មេដាយ​មាស​ទទួល​បាន ២​០​ម៉ឺន​បាត (៦​ពាន់​ដុល្លារ), មេដាយ​ប្រាក់ ១០​ម៉ឺន​បាត(៣​ពាន់​ដុល្លារ) និង​សំរឹទ្ធ​ ៥​ម៉ឺន​បាត (១៥០០​ដុល្លារ)។ សម្រាប់​គ្រូ​បង្វឹក​និង​សមាគម​នៃ​អត្តពលិក​តាម​ប្រភេទ​កីឡា​ដែល​ជោគជ័យ​ទទួល​បាន​ប្រាក់​រង្វាន់​ដោយឡែក​ផ្សេង​ទៀត។

ងាក​មក​ប្រាក់​រង្វាន់​កម្ពុជា​វិញ ឆ្នាំ​នេះ​កម្ពុជា​ស្ថិត​នៅ​លេខ​៨​នៃ​តារាង​មេដាយ​នៅ​ស៊ីហ្គេម​មាន ១៧​គ្រឿង ក្នុង​នោះ​មាស​៣​គ្រឿង ប្រាក់​២​គ្រឿង និង​សំរឹទ្ធ​១២​គ្រឿង។

១, អនុក្រឹត្យ​រាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០១៣

  • មេដាយ​មាស ទទួល​បាន ៤០លានរៀល ស្មើនឹង ១០,០០០ដុល្លារ

  • មេដាយ​ប្រាក់ ទទួល​បាន ៣០លានរៀល ស្មើនឹង ៧,៥០០ដុល្លារ

  • មេដាយ​សំរឹទ្ធ ទទួល​បាន ១៦លានរៀល ស្មើនឹង ៤,០០០ដុល្លារ

ក្រៅ​ពី​ប្រាក់​រង្វាន់​របស់​រាជរដ្ឋាភិបាល​នេះ អត្តពលិក​ទាំង​អស់​នៅ​អាច​ទទួល​ប្រាក់​លើក​ទឹក​ចិត្ត​ផ្សេង​ៗទៀត​ពី សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា , ក្រុមហ៊ុន​ស្រាបៀអង្គរ និង សណ្ឋាគារ​ណាហ្គាវើល (ណាហ្គា​ឲ្យ​តែ​មេដាយ​មាស​ទេ)៕

ចុចអាន៖

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ