ក្រ​សួង​កាងារ​​ប្រកាស​ឲ្យ​សហគ្រាសមាន​ប្រើ​កម្លាំង​ជន​បរ​ទេស​​ត្រូវ​ស្នើ និងចុះបញ្ជី​នៅក្រ​សួង

  • 2017-09-01 07:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ការ​ងារ​ជូន​ដំណឹង​ដល់​ម្ចាស់​សហគ្រាស ឬ​គ្រឹះ​ស្ថាន​ទាំង​ឡាយ​ដែល​មាន​បំណង​ប្រើ​ប្រាស់​ហត្ថពលកម្ម​បរទេស​សម្រាប់​ឆ្នាំ​២០១៨​ត្រូវ​ដាក់​សំណើទៅ​ក្រ​សួង រីឯ​សហគ្រាស ឬ​គ្រឹះស្ថាន​នានា​ដែល​មាន​ប្រើ​ហត្ថពល​កម្ម​បរទេស និង​ជប​រទេស​ដែលដែល​កំពុង​ប្រកប​របរ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ត្រូវ​បំពេញ​ឯកសារ​ការងារ​នៅ​ក្រ​សួង​ដូច​គ្នា។​

​សេចក្តីជូន​ដំណឹង​មួយ​ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ និង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅហ្វេសប៊ុក​ក្រ​សួង​​នៅ​ថ្ងៃនេះ ​ឲ្យ​ដឹងថា​សហគ្រាស ឬ​គ្រឹះ​ស្ថាន​ដែល​មាន​បំណង​ចុះ​កុងត្រា​ប្រើ​ប្រាស់​កម្លាំងពល​កម្មប​ទេស​ត្រូវ​ដាក់​សំណើទៅ​កាន់ក្រ​សួង​តាម​រយៈ​គេហទព័រ www.fwcms.mltv.gov.kh ចាប់ពី​ថ្ងៃទី​១ ខែ​កញ្ញា ដល់ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ដោយ​ឡែក​ចំពោះ​សហគ្រាស ឬ​គ្រឹះស្ថានានា​ដែល​មានប្រើ​កម្លាំង​ពលកម្ម​បរទេស ឬ​ជនបរទេស​ដែល​កំពុង​ប្រ​កបរបរ​នៅ​កម្ពុជា​ និង​ចង់​បន្ត​ការងារ​នៅ​ឆ្នាំ​២០១៨ ក៏​ត្រូវ​បំពេញឬ​សុំ​ពន្យា​​បែបទធ្វើ​បណ្ណ​ការងារ​ និងសៀវ​ភៅ​ការងារ ​តាម​រយៈ​គេហទំព័រ​ www.fwcms.mltv.gov.kh ចាប់ពី​ថ្ងៃទី​១ ខែ​មករា ដល់​ថ្ងៃទី​៣១​ ខែមីនា ឆ្នាំ២០១៨។​

ចំពោះ​ម្ចាស់​គ្រឹះ​ស្ថាន ឬ​ម្ចាស់​សហគ្រាស និង​ជនបរទេស​ណា​ដែល​មិន​អនុវត្ត​តាម​សេច​ក្តីជូន​ដំណឹងនេះ ក្រសួង​នឹងមាន​វិធានការ​ផាកពិន័យទៅតាម​ផ្លូវ​ច្បាប់។ នេះ​បើ​តាម​សេចក្តីជូន​ដំណឹង​ដដែល៕

អត្ថបទ៖ ទូច សុខា

រូបភាព Feature៖ ក្រ​សួង​ការងារ