Gerrard៖ “Chamberlain នឹង​ឃើញ​វិថី​ជីវិត​​ដ៏​អស្ចារ្យ​នៅ Liverpool”

  • 2017-09-02 02:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Steven Gerrard វីរបុរស​របស់​ Liverpool បាន​លើក​​ឡើង​ថា កីឡាករ​ចំណូល​ថ្មី Alex Oxlade-Chamberlain នឹង​អាច​ឃើញ​​​​ភាព​​អស្ចារ្យ​របស់​ខ្លួន​​នៅ​ហង្ស​ក្រហម ​ហើយ​នឹង​មាន​ឱកាស​​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ទាំង​អស់​នៅ​ទី​នោះ។

ខ្សែ​បម្រើ​​ប្រយុទ្ធ​អង់គ្លេស​​រូប​នេះ​បាន​ផ្ទេរ​មក​ Merseyside នៅ​យប់​ចុងក្រោយ​នៃ​ការ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​ ដោយ​ចាកចេញ​ពី Arsenal ក្រោយ​រួមរស់​អស់​៦​ឆ្នាំ។ Gerrard សង្ឃឹម​ខ្ពស់​ថា កីឡាករ​វ័យ​២៤​ឆ្នាំ​​​នឹង​អាច​ផ្ដល់​អ្វី​ៗ​គ្រប់​យ៉ាង​​ដែល​គេ​មាន​ទៅ​កាន់ Liverpool ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​ម្នាក់។

“ខ្ញុំ​គិត​ថា​គេ​បាន​ក្លាយ​ជា​កីឡាករ​អស្ចារ្យ​ម្នាក់​ទៅ​ហើយ នេះ​គឺ​ជា​ហេតុផល​ដែល​ពួក​យើង​ចំណាយ​៣៥​លាន​ផោន​លើ​គេ។ ខ្ញុំ​គិត​ថា​ គេ​​ច្បាស់​ណាស់​អាច​ជួយ​ពង្រឹង​ក្រុម​បាន។ គេ​ជា​ជនជាតិ​អង់គ្លេស វ័យ​ទើប​២៤​ឆ្នាំ​ទៀត ដូច្នេះ​គេ​មក​ទី​នេះ​ដើម្បី​​ភាព​លេចធ្លោ។ គេ​ពិត​ជា​រហ័ស​និង​ជា​កីឡាករ​គួរ​ឲ្យ​ទាក់ទាញ"។ សម្ដី Gerrard៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ