DJI ចេញ Drone ម៉ូដែល​ថ្មី ហោះ​បាន​យូរ​ជាង Spark ១ ទ្វេ​ជា ២

  • 2017-09-02 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ IFA ថ្មីៗ​នេះ​ក្រុមហ៊ុន DJI បាន​ប្រកាស​ចេញ​ពី​ការ​វិវត្ត Drone ម៉ូដែល​ Mavic Pro ជាមួយ​នឹង​កំណែ Version ថ្មី Platinum។​

ជំនាន់​ថ្មី​នៃ​ម៉ូដែល Mavic Pro Platinum អាច​ហោះ​បាន​ដល់​រយៈ​ពេល​ ៣០ នាទី និង​សំឡេង​ស្ងាត់​ជាង​មុន ៦០ ភាគរយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ប្រាប់​ពី DJI។ អ្នក​អាច​ធ្វើ​ការ​កុម្ម៉ង់​បញ្ជា​ទិញ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ក្នុង​តម្លៃ ១,០៩៩ ដុល្លារ ហើយ​ទំនិញ​នឹង​ទៅ​ដល់​ដៃ​អតិថិជន​នៅ​ខែ​កញ្ញា។

មួយ​ម៉ូដែល​ផ្សេង​ទៀត​គឺ Phantom 4 Pro Obsidian ដែល​មាន​ តម្លៃ​ដល់​ទៅ ១,៤៩៩ ដុល្លារ។​ ក្រៅ​ពី​នោះ​ក្រុមហ៊ុន DJI ក៏​បាន​បន្ថែម​នូវ​មុខងារ​ថ្មី​មួយ​សម្រាប់​ Drone តម្លៃ ៥០០ ដុល្លារ ម៉ូដែល Spark គឺ​មុខងារ​ថត Sphere ដែល​នឹង​លេចចេញ​នៅ​ក្នុង Firmware ជំនាន់​ក្រោយ។

Mavic Pro

ចុច​អាន​អត្ថបទបន្ត​៖

ប្រភព៖ The Verge   ប្រែសម្រួល៖ កៅ រក្សា