របៀប​ថត​រូបភាព​ Fashion បែប Portrait ជាមួយនឹង iPhone

  • 2017-09-02 06:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថតរូប​លក្ខណៈ​ Fashion ភាគច្រើន​ប្រើ​កាមេរ៉ា​ធំៗ​ និង​ Studio lighting តម្លៃ​ថ្លៃៗ​ ទើប​អាច​​ផលិត​រូប​បែបនោះ​បាន​ស្អាត ទាក់​ទាញ។ ទោះ​ជា​យ៉ាង​ណា​មិញ អ្នក​ក៏​អាច​យក​​ iPhone ​របស់​អ្នក​ មក​ថត​​រូប​លក្ខណៈ​ Fashion ក៏​បាន​ស្អាត​ដូច​គ្នា​ដែរ ប្រសិនបើ​អ្នក​រៀបចំ​បាន​ល្អ​។

តោះ! កុំ​នៅ​យូរ បើ​អ្នក​មាន​ iPhone ​ហើយ​អាច​សាកល្បង​មើល​បាន​ ជា​មួយ​នឹង​គន្លឹះ​សំខាន់ៗ​​ដូច​ខាងក្រោម​៖

#១ ស្វែងរក​តារា​ម៉ូដែល​សម្រាប់​ថត​

អ្នក​អាច​ជ្រើសរើស​មិត្តភក្ដិ​ សមាជិក​ក្រុម​គ្រួសារ​ណា​មួយ​ក៏​បាន​សម្រាប់​ធ្វើ​ជា​ តារា​ម៉ូដែល​។ កត្តា​ដែល​សំខាន់​ និង​ត្រូវការ​គឺ​ ការ​តុបតែង​ខ្លួន​ សំលៀកបំពាក់​ គ្រឿង​លំអ​ផ្សេងៗ​ ដើម្បី​ឲ្យ​រូបភាព​លក្ខណៈ​ Fashion មើល​ទៅ​ស្អាត​ប្លែក​។ ម្យ៉ាង​វិញ​ទៀត​ អ្នក​អាច​បង្កើត​ជា​ក្រុម​សម្រាប់​អ្នក​ដែល​មាន​និស្ស័យ​ក្នុង​ការ​ថតរូប​ដូច​នឹង​អ្នក​ ដើម្បី​ផ្លាស់ប្តូរ​បទ​ពិសោធន៍​ ឬ​ប្តូរ​គ្នា​ធ្វើ​ជា​តារា​ម៉ូដែល​ សម្រាប់​ការ​សិក្សា​សាកល្បង​លើ​ការ​ថត​បែប​នេះ​។​

#២ ស្វែងរក​ទីតាំង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​

ក្រោយ​ជ្រើសរើស​តារា​ម៉ូដែល​ដែល​ជា​ Subject សម្រាប់​ថត​ អ្នក​ត្រូវការ​ជ្រើសរើស​ទីតាំង​ណា​មួយ​ដែល​ត្រូវ​នឹង​បំណង​របស់​អ្នក​ ក្នុង​ការ​បង្ហាញ​ពី​ទិដ្ឋភាព​ផ្សេងៗ​។ ជា​ទូទៅ​អ្នក​អាច​ថត​នៅ​ខាងក្រៅ​ ឬ​ខាងក្នុង​ផ្ទះ​។ សម្រាប់​ការ​ថតរូប​ខាងក្រៅ​ អ្នក​អាច​ជ្រើសរើស​ដូចជា​ ឆ្នេរសមុទ្រ​ វាលស្មៅ​ ឧទ្យានជាតិ​ ជា​រួម​កន្លែង​ដែល​ស្ងាត់​ និង​ទីធ្លា​ធំ​។ ការ​ថតរូប​ខាងក្រៅ​មាន​កត្តា​ពិបាក​មួយ​ចំនួន​ដូចជា​ ត្រូវ​ដឹក​ជញ្ជូន​នូវ​សម្ភារៈ​ រួម​ទាំង​តារា​ម៉ូដែល​ ពិបាក​ថត​ពេល​អាកាសធាតុ​ប្រែប្រួល​។ ប៉ុន្តែ​ក្នុង​ប្លង់​ថត​​ អ្នក​មាន​ពន្លឺ​គ្រប់គ្រាន់​សម្រាប់​រូបភាព​អ្នក​។ សម្រាប់​ការ​ថតរូប​ខាងក្នុង​ អ្នក​អាច​ជ្រើសរើស​ដូចជា​ ផ្ទះ​ទំនើបៗ​ ផ្ទះ​នៅ​ជនបទ​ចាស់ៗ​ ឃ្លាំង​ ឬ​អាគារ​បោះបង់​ចោល​ ហើយ​សម្រាប់​ទីតាំង​ទាំង​នេះ​គួរ​មាន​បង្អួត​ធំៗ​ សម្រាប់​ពន្លឺ​ធម្មជាតិ​មួយ​ចំនួន​។​ ការ​ថតរូប​ខាងក្នុង​មាន​លក្ខណៈ​ល្អ​មួយ​ចំនួន​ ដោយ​មិន​បារម្ភ​ចំពោះ​អាកាសធាតុ​ប្រែប្រួល​ សម្ភារៈ​នៅ​នឹង​កន្លែង​ងាយស្រួល​ទុក​ដាក់​។ ប៉ុន្តែ​អ្នក​ត្រូវការ​ធ្វើ​ការ​បន្ថែម​លើ​ Lighting។ ទោះ​ជា​យ៉ាង​ណា​ប្រសិនបើ​អ្នក​ចង់​ថត​ក្នុង​ផ្ទះ​ខ្លួន​ឯង​ អ្នក​អាច​ស្វែងរក​ចំនុច​ណា​មួយ​ដែល​មាន​ពន្លឺ​ធម្មជាតិ​ជះ​មក​ល្អ​ រួច​បន្ថែម​នូវ​ ថូ​ផ្កា​, គំនូរ​, សៀវភៅ​ ឬ​របស់​របរ​ផ្សេងៗ​ទៀត​សម្រាប់​លំអរ​។

៣ ប្រើប្រាស់​ Tripods អ្នក​គួរ​ចំណាយ​លុយ​បន្ថែម​លើ​ Tripod សម្រាប់​ធានា​នូវ​គុណភាព​រូបភាព​បាន​ល្អ​ ព្រោះ​ក្នុង​កម្រិត​ពន្លឺ​ទាប​ អ្នក​ប្រហែល​ជា​ត្រូវការ​ប្រើ​ Shutter speed យឺត​ ហើយ​បើ​សិន​ជា​អ្នក​កាន់​ចុច​នឹង​ដៃ​ធម្មតា​អាច​នឹង​រង្គើរ​ សូម្បី​តែ​បន្តិច​នឹង​ធ្វើ​ឲ្យ​រូបភាព​ព្រាល​។ ម្យ៉ាង​វិញ​ទៀត​ការ​ប្រើប្រាស់​វា​ ក៏​ងាយស្រួល​ឲ្យ​អ្នក​ទំនេរ​ដៃ​ក្នុង​ការ​តម្រង់​ទិសដៅ​របស់​តារា​ម៉ូដែល​ និង​កាន់​នូវ​ Artificial light source ឬ​ Reflector។ ប្រសិនបើ​អ្នក​មាន​នូវ​ Tripod សម្រាប់​កាមេរ៉ា​ DSLR រួច​ហើយ​អ្នក​មិន​ចាំ​បាច់​ទិញ​ Tripod សម្រាប់​ iPhone ទៀត​នោះ​ ជំនួស​មក​វិញ​អ្នក​គ្រាន់​តែ​ទិញ​នូវ​ទំ​ពួក​សម្រាប់​ភ្ជាប់​ iPhone នឹង​ Tripod ឬ​ទិញ​ Case ដែល​មាន​នូវ​ទំពួក​នេះ​តែ​ម្តង​ ដូចជា​ DIFF iPhone case។

៤ ការ​ដំឡើង​ Lighting ការ​ប្រើប្រាស់​ Lighting ជា​ចំនុច​សំខាន់​ និង​ចាំបាច់​សម្រាប់​ការ​ថតរូប​ក្នុង​ការ​បន្ថែម​ពន្លឺ​លើ​ Subject។ ការ​ជ្រើសរើស​ Lighting វា​អាស្រ័យ​លើ​ ទីតាំង​ លក្ខណៈ​រូបភាព​ និង​អារម្មណ៍​ដែល​អ្នក​ចង់​បង្កើត​ ព្រម​ទាំង​ថវិកា​ផង​ដែរ​។​ ប្រសិនបើ​អ្នក​ថតរូប​ខាងក្រៅ​ អ្នក​គួរ​គិត​លើ​ទីតាំង​ព្រះអាទិត្យ​ និង​លក្ខខណ្ឌ​អាកាសធាតុ​។ ប្រសិនបើ​អ្នក​ថតរូប​ក្នុង​ស្ថានភាព​មាន​មេឃ​ស្រទុំ​ អ្នក​នឹង​ទទួល​បាន​ពន្លឺ​ភ្លឺ​ស្រទន់​។ ប្រសិនបើ​អ្នក​ថតរូប​ក្នុង​ស្ថានភាព​មាន​ពន្លឺ​ជះ​ខ្លាំង​ អ្នក​គួរ​រំកិល​ Subject ចូល​ម្លប់​។​ ម្យ៉ាង​ទៀត​ អ្នក​គួរ​ថត​ពេល​ព្រះអាទិត្យ​ចុះ​ទាប​ក្នុង​មេឃ​ ដែល​ជា​ពេលវេលា​ល្អ​ (Golden hour) ក្នុង​ការ​បន្ថែម​ភាព​ស្រស់​ស្អាត​លើ​រូបភាព​។ សម្រាប់​ការ​ថតរូប​ខាងក្នុង​ អ្នក​មាន​ជម្រើស​ច្រើន​ ដោយ​ប្រើ​ពន្លឺ​ធម្មជាតិ​ដែល​ចេញ​តាម​បង្អួត​ ឬ​ Artificial light source ឬ​ប្រើ​ទាំងពីរ​ផ្សំ​គ្នា​តែ​ម្តង​ ដោយ​អាស្រ័យ​លើ​ថវិកា​ និង​កម្រិត​នៃ​រូបភាព​ដែល​អ្នក​ផលិត​។ Artificial light មាន​ជម្រើស​ច្រើន​ផ្សេង​គ្នា​ ដែល​អ្នក​អាច​ប្រើប្រាស់​បាន​។ ជម្រើស​ដែល​មាន​គុណភាព​ខ្ពស់​គឺ​ត្រកូល​ Kino Celeb នៃ​ LED light panel ដែល​មាន​ពន្លឺ​ខ្លាំង​ អាច​កែប្រែ​ White balance និង​មិន​បញ្ចេញ​កម្តៅ​។ ម្យ៉ាង​ទៀត​អ្នក​គួរ​ទិញ​ Light stand ដែល​មាំ​សម្រាប់​ដាក់​នូវ​ LED light panel។ ការ​ដំឡើង​អាច​ទាក់ទង​នឹង​អគ្គិសនី​ ដូច្នេះ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ដោយ​ខ្លួន​ឯង​។ ក្រោយ​អ្នក​មាន​ពន្លឺ​ អ្នក​អាច​ភ្ជាប់​ iPhone នឹង​ Tripod បន្ទាប់មក​តម្រង់​ពន្លឺ​ជះ​លើ​មុខ​របស់​តារា​ម៉ូដែល​ សម្រាប់​ការ​ថត​។

៥ ប្រើប្រាស់​ពន្លឺ​ធម្មជាតិ​តាម​បង្អួត​ សម្រាប់​ពន្លឺ​ធម្មជាតិ​ក្នុង​ការ​ថតរូប​ខាងក្នុង​លក្ខណៈ​ Fashion ពន្លឺ​តាម​បង្អួត​ជា​គន្លឹះ​សំខាន់​ ដែល​អ្នក​អាច​ថត​ជា​មួយ​នឹង​ពន្លឺ​ព្រះអាទិត្យ​ដោយ​ផ្ទាល់​ ឬ​ពន្លឺ​ពី​មេឃ​មាន​លក្ខណៈ​ស្រទំ​។ អ្នក​អាច​កំណត់​ទីតាំង​សម្រាប់​តារា​ម៉ូដែល​នៅ​ក្បែរ​បង្អួត​ រួច​ពិនិត្យ​មើល​ពន្លឺ​ដែល​ជះ​លើ​ពួកគាត់​។ ចំនុច​ដែល​មើល​ទៅ​ស្អាត​ គួរ​ឲ្យ​តារា​ម៉ូដែល​ត្រូវ​ពន្លឺ​មួយ​ចំហៀង​នៅ​ក្បែរ​នឹង​បង្អួត​ ហើយ​ម្ខាង​ទៀត​មាន​ស្រមោល​ ដែល​បង្កើត​បាន​នូវ​រូបភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ក្នុង​ករណី​ល្អ​បំផុត​ សម្រាប់​បច្ចេកទេស​នេះ​ពេល​មេឃ​ស្រទំ​ ដែល​ពន្លឺ​មាន​លក្ខណៈ​ស្រទន់​ល្អ​ ជៀស​ជាង​ពន្លឺ​ព្រះអាទិត្យ​ភ្លឺ​ដោយ​ផ្ទាល់​។ ក្នុង​រូបភាព​ខាងលើ​ អ្នក​ឃើញ​មាន​នូវ​ពន្លឺ​ព្រះអាទិត្យ​ដោយ​ផ្ទាល់​ចាំង​លើ​ហ្គីតា​ និង​ខ្ទង់​ ប៉ុន្តែ​ដោយសារ​មាន​នូវ​ស្រទាប់​ស្តើង​មួយ​នៃ​ពពក​គ្រប​ដណ្តប់​ក្នុង​មេឃ​ ពន្លឺ​មាន​លក្ខណៈ​ស្រទន់​ស្អាត​ ដែល​បង្កើត​បាន​លក្ខណៈ​ Portrait ផង​ដែរ​។ ប្រសិនបើ​អ្នក​ថតរូប​បែប​នេះ​ អ្នក​មិន​ចង់​ឲ្យ​មាន​ស្រមោល​នូវ​ផ្នែក​ម្ខាង​ទៀត​នៃ​មុខ​នោះ​ទេ​ អ្នក​អាច​ប្រើប្រាស់​ Reflector ដោយ​ជះ​ពន្លឺ​ពី​បង្អួត​ត្រលប់​លើ​ស្រមោល​ម្ខាង​ទៀត​នៃ​មុខ​។ ក្រោយ​ការ​ Focus អ្នក​ប្រហែល​ជា​ត្រូវការ​កែប្រែ​ Exposure ដូច្នេះ​មុខ​របស់​តារា​ម៉ូដែល​មិន​ភ្លឺ​ខ្លាំង​ពេក​ នូវ​ម្ខាង​ដែល​ភ្លឺ​ស្រាប់​នោះ​។ ដើម្បី​កាត់​បន្ថយ​ Exposure អ្នក​ចុច​សង្កត់​អូស​ចុះ​ក្រោម​លើ​អេក្រង់​។

៦ ប្រើប្រាស់​ Artificial light សម្រាប់​ការ​ថតរូប​ខាង​ក្នុង​លក្ខណៈ​ Fashion អ្នក​គួរ​ប្រើប្រាស់​ Artificial light source តែ​មួយ​ ហើយ​ប្រើ​ពន្លឺ​នោះ​ដើម្បី​បំភ្លឺ​មុខ​តារា​ម៉ូដែល​​។ ក្នុង​រូបភាព​ខាងក្រោម​ មាន​តារា​ម៉ូដែល​ពីរ​នាក់​នៅ​ក្បែរ​ជណ្តើរ​ ដោយ​មាន​បង្អួត​តូច​មួយ​ឲ្យ​ពន្លឺ​តិតតួច​ឆ្លង​កាត់​ ប៉ុន្តែ​វា​មិន​បាន​បំភ្លឺ​តារា​ម៉ូដែល​ ឬ​ ទូរ​សៀវភៅ​ខាងក្រោយ​ពួកគេ​នោះ​ទេ​។ ដូច្នេះ​គួរ​ដំឡើង​ LED light source នៅ​ក្រោម​ជណ្តើរ​ ខ្ពស់​ជាង​ក្បាល​ពួកគាត់​រួច​តម្រង់​ចុះក្រោម​ ៤៥ ដឺក្រេ​។  ពន្លឺ​នេះ​បំភ្លឺ​មុខ​របស់​តារា​ម៉ូដែល​ និង​ទូរ​សៀវភៅ​ក្នុង​ពេល​តែ​មួយ​ ដោយសារ​ពន្លឺ​គ្រាន់​តែ​ជះ​លើ​ Subject ទិសដៅ​តែ​មួយ​ ដែល​មាន​នូវ​ស្រមោល​នៅ​ចំនុច​ខ្លះ​បង្កើត​បាន​ជា​អារម្មណ៍​មួយ​ក្នុង​រូបភាព​។ ក្នុង​ករណី​ជា​ច្រើន​អ្នក​ត្រូវការ​ប្រើ​ទាំង​ពន្លឺ​ដែល​ចេញ​តាម​បង្អួត​ និង​ Artificial light។ ឧទាហរណ៍​ ពេល​អ្នក​មាន​ពន្លឺ​មក​ពី​បង្អួត​ ប៉ុន្តែ​ទិដ្ឋភាព​ត្រូវការ​ពន្លឺ​បន្ថែម​បន្តិច​ដើម្បី​បំភ្លឺ​ពី​ប្រភព​ពន្លឺ​ផ្សេង​ទៀត​។ ប្រសិនបើ​ពន្លឺ​តាម​បង្អួត​បំភ្លឺ​មុខ​ម្ខាង​របស់​តារា​ម៉ូដែល​ ហើយ​អ្នក​មិន​ចង់​ឲ្យ​មាន​ស្រមោល​នៅ​មុខ​ម្ខាង​ទៀត​ អ្នក​អាច​ប្រើ Artificial light source ដើម្បី​បំភ្លឺ​ស្រមោល​នោះ​។​

ប្រភព៖

ប្រភព៖ iphonephotographyschool   ប្រែសម្រួល៖ ប៊ុន ធឿន

អត្ថបទពេញនិយម