G-Devith៖ ខ្ញុំ​មិន​ដែល​សុំ​បាយ​អ្នកណា​ហូប​ទេ តែ​លើក​នេះ​សុំ​...

  • 2017-09-02 05:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

G-Devith បាន​យក​ថ្ងៃ​ខួប​កំណើត​ខ្លូន​មក​ធ្វើ​កម្មវិធី​សប្បុរស​ធម៌​មាន​ឈ្មោះ​ថា G FUND By G-Devith ដើម្បី​រៃ​អង្គាស​ថវិកា​យក​ទៅ​សាងសង់​សាលា​រៀន​មួយ​ខ្នង គឺ​អនុ​វិទ្យា​ល័យ​ព្រះពុទ្ធ​សេរី នៅ​ឃុំ​ដំបូ​ករូង ស្រុក​ភ្នំស្រូច ខេត្ត​កំពង់ស្ពឺ​។

ជាក់ស្តែង​នៅ​ថ្ងៃ​០៥ តុលា ២០១៧ នឹង​មាន​ការ​ប្រគំ​ត​ន្ត្រី​សប្បុរស​ធ​ម៌ពី​ម្ចាស់​បទ "មនុស្ស​ស្រី​ដែល​ខ្ញុំ​ស្រលាញ់" ចាប់ពី​ម៉ោង​៣​រសៀល​រហូត​ដល់​ម៉ោង​៧​ល្ងាច ដែល​មាន​ការ​បង្ហាញ​​ពិសេសៗ​ពី​ក្រុម​តារា​រ៉េប​រូប​នេះ ព្រម​ទាំង​មិន​ធ្លាប់​មាន​ពីមុន​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​មាន​វត្តមាន​តារា Original Songផ្សេងៗ​ទៀត​ចូលរូ​ម​ផងដែរ ដូចជា លោក ហេង ពិ​ទូ កញ្ញា អេដា កញ្ញា ទេព បូ​ព្រឹក្ស លោក នី រតនា លោក PeyPey Dy លោក Tempo និង T.O ។​

គោល​បំណង​តែមួយ​គត់​ពី ងួន ចាន់ដេវីត គឺ​ចង់​ឃើញ​ប្អូនៗ​មាន​សា​សា​រៀន​សមរម្យ ពីព្រោះ​សព្វថ្ងៃ​នេះ​សិស្ស​អនុវិទ្យាល័យ​ទាំង​នោះ​បាន​កំ​ពុង​ខ្ចី​សាលា​រៀ​ន បឋម​ដើម្បី​រៀន​អ​ស់​រយៈ​ពេល​ជាង​៥​ឆ្នាំ​មក​ហើយ​។ ដោយ​លោក​បាន​ចុះទៅ​មើល​ស្ថានភាព​សាលា​នោះ​ផ្ទាល់​ពិតជា​មាន​ភាព​លំ​បាក​ណាស់ លោក​មាន​ក្តីអាណិតអាសូរ​ពេក​ក្រៃ ទើប​ធ្វើឲ្យ​លោក​មាន​គំនិត​នេះ​ឡើង​។

កម្ម​វី​ធី G FUND នេះ​នឹង​ធ្វើឡើង នៅ​សាល​មហា​ស្រប​កោះ​ពេជ្រ ចាប់​ផ្តើម​លក់​សំបុត្រ​ពី​ថ្ងៃ​នេះ​តទៅ សូម​ទាក់ទង​មកកាន់​លេខ ០៦៩៣៤៨២២២ រឺ​០១៥៤៣១៨៨០ (០១៥៥៥៥៤៧០ សម្រាប់​ភាសា​អង់គ្លេស​)​។

G FUND មាន​ការ​ឧបត្ថម្ភ​ធំ​ដោយ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ពិសេស G Park និង​ទឹក​ប្រទាល SUSUSI Aloe Vera ។​ សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​សាលា​រៀន​១​ខ្នង ! សំបុត្រ​អ្នក​១​សន្លឹក ស្មើរ​នឹង​សាលា​រៀន​១​ខ្នង​!​

ដោយ៖ ថា ម៉ាលីដា