រឿង​​"សម្បថ​និស្ស័យ"​មាន​អត្ថន័យ​បំផុស​ស្មារតី​កូន​ខ្មែរ​ឲ្យ​ស្រឡាញ់​ធម្មជាតិ​​​

  • 2017-09-02 06:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​ផលិតកម្ម PR បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ខ្សែ​​ភាព​យន្ត​ភាគ​រឿង​"សម្បថ​និស្ស័យ​" ​ជា​ស្នាដៃ​ថ្មី​​របស់​ខ្លួន​មាន​គ្រប់​រស់​ជាតិ​​ទាំង​ស្នេហា​ និង​ការ​អប់រំ​​នៅ​ ផ្អាវ​ ស្រុក​បាធាយ​​ ខេត្ត​កំពង់​ចាម​។

ព្រំ រដ្ឋា ​ចាងហ្វាង​ផលិតកម្ម​PR បាន​លើក​ឡើង​ថា​​ភាព​យន្ត​ភាគ​រឿង "សម្បថ​និស្ស័យ​" ​គឺ​ជា​ចំណែក​មួយ​ដែល​ជួយ​បំផុស​ស្មារតី​កូន​ខ្មែរ​ឲ្យ​​​ចេះ​ស្រឡាញ់​សម្បត្តិ​ធម្មជាតិ ​ព្រៃ​ឈើ​ និង​សត្វ​ព្រៃ​ ​ព្រម​ទាំង​ថែ​រក្សា​ឲ្យ​នៅ​​គង់​វង្ស​ ​មិន​ត្រូវ​កាប់​បំផ្លាញ​​បរបាញ់​។

ចាង​ហ្វាង​ផលិតកម្ម​ខាង​លើ​បន្ថែម​ថា​៖" ចាស​រឿង​"សម្បថ​និស្ស័យ​" ជា​ប្រភេទ​រឿង​​អប់​រំ​លាយឡំ​ជាមួយ​ឈុត​ឆាក​ស្នេហា​ទាក់​ទង​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​ និង​អ្នក​រស់​នៅ​ក្នុង​ព្រៃ ។ ប៉ុន្តែ​អ្នក​រស់​នៅ​ក្នុង​ព្រៃ​ទទួល​បាន​ការ​ញុះញង់​ពី​អ្នក​រស់​នៅ​ទី​ក្រុង​​នាំ​ឲ្យ​ពួក​គាត់​ទៅ​កាប់​ឈើ​ល្អ​ៗ​យក​ទៅ​លក់​ និង​សត្វ​ព្រៃ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​។ ហើយ​មាន​អ្នក​ចេះ​ដឹង​មួយ​ក្រុម​ដែល​ពួក​គាត់​ស្រឡាញ់​ព្រៃ​ឈើ​បាន​ចុះ​ទៅ​ជួយ​អប់រំ​ដល់​ពួក​គាត់​"។

រឿង​"សម្បថ​​និស្ស័យ​" មាន​៥០​ ​គ្រោង​នឹង​ដំណើរ​ការ​ថត​រយៈ​ពេល​៥ ទៅ​ ៦ ខែ​ទើប​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​បាយ័ន​ នៅ​អំឡុង​ ខែ​២ ឬ ខែ ៣ ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។ ចំណែក​ឯ​ទីតាំង​ថត​មាន​នៅ​ខេត្ត​​ខេត្ត​កំពង់​ចាម​ និង​មណ្ឌល​គីរី​៕​​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី