ចង់​ល្បី!​ យុវជន​៣នាក់​ ឡើង​អង់តែនលើ​ដំបូល​អគារ​៨៨​ជាន់ ដើម្បី​ថត​ Selfie លទ្ធផល​ស្មាន​មិន​ដល់​

  • 2017-09-03 07:03:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​៣​នាក់​សញ្ជាតិ​ហុងកុង អាច​ប្រឈម​នឹង​ទោស​ទណ្ឌ​នៅ​ថៃ​ បន្ទាប់​ពី​ពួកគេ​បាន​ឡើង​អង់តែន​លើ​ដំបូល​អគារ​ Baiyoke Tower II ដែល​មាន​កម្ពស់​៨៨​ជាន់​ ​ជា​ចំណុច​ខ្ពស់​បំផុត​មួយ​នៅ​ទីក្រុង​បាងកក ដើម្បី​ថត​រូប​ Selfie។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Coconuts Bangkok ម្សិល​មិញ។

អ្នក​គ្រប់គ្រង​អគារ Baiyoke Tower II កំពុង​ពិនិត្យ​មើល​នីតិ​វិធី​ច្បាប់​​ ដើម្បី​ប្តឹង​ក្មេង​ជំទង់​ទាំង៣​នាក់ បន្ទាប់​ពី​ពួកគេ​ឡើង​លើ​អង់តែន​ដំបូល​អាគារ​ ថត​Selfie កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ដែល​គេ​ទើប​ដឹង​បន្ទាប់​រូប​ភាព​នោះ​ត្រូវ​គេ​បង្ហោះ​លើ​គណនី Instagram ដែល​ម្នាក់​ក្នុង​ចំណោម​ពួកគេ​មាន​ឈ្មោះ  Samuel Chan ខណៈ​២​នាក់​ទៀត​ពុំ​ទាន់​កំណត់​បាន​នូវ​អត្តសញ្ញាណ​នៅ​ឡើយ​។

មិន​អស់​ចិត្ត ពួក​គេ​ទាំង​៣​បាន​ឡើង​លើ​អង់តែន​​ផ្សារ​ទំនើប​ Terminal 21 ទៀត​ដើម្បី​បន្ត​ថត ​Selfie ហើយ​រូប​ថត​ទាំង​២​សន្លឹក​នេះ​ មាន​អ្នក ​Likes លើ​ Instagram ដល់​ទៅ​ជាង​ ៦ ០០០ ប៉ុន្តែ​គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា​ ដោយ​សារ​ការ ​Likes នេះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​​ត្រូវ​ជាប់​ពន្ធនាគារ​ឬ​យ៉ាងណា? ប្រភព​ខាង​លើ​បន្ត៕

ប្រភព៖ Coconut   ប្រែសម្រួលៈ សុខ លាងហ៊ត​