Coutinho និង​ Neymar រួម​ដៃ​គ្នា​ធ្វើ​ស៊ី​តុក្កតា​ជម្រើស​ជាតិ​

  • 2017-09-04 03:24:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Coutinho និង​ Neymar ដែល​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​តាំង​ពី​កុមារ​បាន​ធ្វើ​រឿង​ដ៏​អស់​សំណើច​មួយ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជម្រើស​ជាតិ​ប្រេស៊ីល​ជា​ច្រើន​​នាក់​។

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​ទាំង​ពីរ​រូប​បាន​សហការ​គ្នា​ធ្វើ​បាប​តុក្កតា​បក្សី​ពណ៌​លឿង​ដែល​ជា​ Mascot របស់​ក្រុម​ជម្រើស​ជាតិ​។ នៅ​មុន​​ហ្វឹកហាត់​ ឆ្លៀត​ពេល​ដែល​តុក្កតា Mascot ភ្លេច​ខ្លួន​ Neymar បាន​ទៅ​ក្រាប​ពី​ក្រោយ​ហើយ​ Coutinho បាន​រុញ​ Mascot នោះ​ប៉ះ​ជើង​ទៅ​លើ​។

បន្ទាប់​ពី​ធ្វើ​បាប​ Mascot រួច​​ពួកគេ​ទាំង​ពីរ​ក៏​នាំ​គ្នា​រត់​ទៅ​​បាត់​។ គួរ​រម្លឹក​ថា​ប្រេស៊ីល​នឹង​ប៉ះ​កូឡុំប៊ី​នៅ​យប់​ថ្ងៃ​អង្គារ​ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ពុធ​វេលា​ម៉ោង​៣ ម៉ោង​នៅ​កម្ពុជា។ ការ​ប្រកួត​របស់​​​ក្រុម​​សាំបា​គឺ​គ្រាន់​តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​ដោយសារ​​ពួកគេ​បាន​កក់​កៅអី​ទៅ World Cup ឆ្នាំ​ក្រោយ​រួច​ទៅ​ហើយ៕

ចុចអាន៖

ប្រភព៖ Mirror   ប្រែសម្រួល៖ វីរ៉ុត