គណនី Instagram រាប់លាន​ដាក់​​​លក់​ឡៃឡុង​ ​មាន​សុទ្ធ​​តែ​តារា​ល្បីៗ​លំដាប់ A

  • 2017-09-04 06:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​នៅលើ​ Instagram ជាង ៦ លាន​គណនី ​ត្រូវ​បាន​ក្រុម Hacker លួច​ហើយ​​ប្រកាស​លក់​ឡែឡុង​យ៉ាង​ចំហ​នៅលើ​វេបសាយ​របស់​ខ្លួន​។​ គណនី​ដែលមាន​សុទ្ធ​តែ​តារា​លំដាប់ A ត្រូវ​ពួក Hacker ដាក់លក់​​ ១ គណនី​តម្លៃ​​តែ ១០ ដុល្លារប៉ុណ្ណោះ។

គោលដៅ​ចម្បង​របស់​ Hacker ​គឺ​វាយ​ប្រហារ​លើ​គណនី​របស់​តារា​ល្បីៗ ដែល​​កន្លងទៅ​នេះ​សូម្បី​តែ​គណនី Selena Gomez ដែល​មាន​អ្នក Follow ប្រមាណ ១២៥ លាន​នាក់ ក៏ Hacker បាន​លួច​និង​​បាន​​បង្ហោះ​រូបភាព​អតីត​មិត្ត​ប្រុស​នាង Justin Bieber ទៀត​ផង​។

ជុំវិញ​ករណី​នេះ​លោក Mike Krieger ជា CTO បណ្តាញ​សង្គម​ដែលមាន​អ្នកប្រើប្រាស់​​ជាង ៧០០ លាន​នាក់​នេះ​បាន​ថ្លែង​ប្រាប់​ CNN ថា នៅ​មិន​​ទាន់​អាច​កំណត់​គណនី​ជាក់លាក់​ណា​ខ្លះ ដែល​រង​ផល​ប៉ះពាល់​ពី​ការ Hack ក្ដី ប៉ុន្តែ​លោកជឿ​ថា​វា​ស្ថិត​នៅ​ភាគរយ​ទាប​បំផុត។

លោក​បញ្ជាក់​ជា​ថ្មី​ថា កូដ​សម្ងាត់​ទាំង​អស់​មិន​បាន​បែក​ធ្លាយ​ទៅ​ដល់​ដៃ​ Hacker នោះ​ទេ។

ប្រភព៖ CNN   ប្រែសម្រួល៖ កៅ រក្សា