ពី​ថ្ងៃ​នេះ បើ​ចង់​ប្លុកគណនីហ្វេស​បុក Zuckerberg​ គ្មានថ្ងៃ​ទៅ​រួច​ទៀត​ទេ​

  • 2017-09-04 07:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​បង្កើន​មុខងារ​សុវត្ថិភាព​ ​និង​ពិសេស​ខុស​ពី​គណនី​នានា​នៅ​លើ​បណ្ដាញ​សង្គម​ ​Facebook​ ​គឺ​នៅ​ពេល​នេះ​ ​អ្នក​ប្រើប្រាស់​ទាំង​អស់​មិន​អាច​ ​Block​ ​គណនី​ផ្លូវការ​របស់​លោក​ ​Mark Zuckerberg​ ​កំពូល​មហាសេដ្ឋី​បច្ចេកវិទ្យា​វ័យ​ក្មេង​ ​ដែល​ជា​ស្ថាបនិក​នៃ​បណ្ដាញ​សង្គម​នេះ​បាន​ទេ។

ការ​ដាក់​ឲ្យ​មាន​មុខងារ​នេះ​ដែរ​ ​គឺ​ដើម្បី​ការពារ​គណនី​ផ្លូវការ​របស់​ ​Mark Zuckerberg​ ​ព្រោះ​កាល​ពី​ខែ​មករា​ ​២០១៧​ ​នេះ​ ​គណនី​ផ្លូវការ​របស់​មហាសេដ្ឋី​បច្ចេកវិទ្យា​រូប​នេះ​បាន​បាត់​ពី​បណ្ដាញ​សង្គម​ ​ហើយ​ដែល​គេ​ដឹង​ថា​បាត់​ព្រោះ​មាន​អ្នក​ ​Block​ ​ច្រើន។

មុខងារ​ថ្មី​នេះ​ ​មិន​មែន​ត្រឹម​មិន​ឲ្យ​ ​Block​ ​គណនី​ផ្លូវការ​របស់​ ​Mark Zuckerberg​ ​នោះ​ទេ​ ​ប៉ុន្តែ​សូម្បី​គណនី​របស់​លោក​ស្រី​ ​Priscilla Chan​ ​ក៏​មិន​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ ​Block​ ​បាន​នោះ​ដែរ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ indy100   ប្រែ​សម្រួល៖ រដ្ឋ