ខាន់ ជេមស៍ សុខ​ចិត្ត​​​សុំ​គេ​​ឡើង​ច្រៀង ដើម្បី​មន្ទីរពេទ្យ​គន្ធបុប្ផា(វីដេអូ)

  • 2017-09-04 07:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំព័រ​ដៃ​គូ​ចម្រៀង​ថ្មី​របស់ ខាន់​ ជេមស៍​ ដែល​មាន​ឈ្មោះ​ថា Mc Bull-SETH បាន​បង្ហោះ​វីដេអូ​មួយ​ដែល​ ខាន់ ជេមស៍ ដើរ​ទៅ​សុំ​រោង​ប្រគំ​តន្ត្រី​មួយ​កន្លែង​ឡើង​ច្រៀង​ដើម្បី​​រៃ​អង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា បន្ទាប់​ពី​ចេញ​ពី​បំពេញ​ការងារ​នៅ​ស្ថានីយ​ទូរទស្សន៍​ CTN។

ក្នុង​នោះ​ ជេមស៍ និយាយ​​ថា​ លោក​តែង​តែ​ធ្វើ​ដំណើរ​កាត់​ទី​នេះ​ជា​ញឹក​ញយ ហើយ​ឃើញ​ក្រុម​តន្រ្តី​នេះ​ដាក់​ធុង​មូលនិធិ​មួយ​ដើម្បី​អង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដូច្នេះ​លោក​ក៏​សុំ​ច្រៀង​២​បទ​ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​សង្គម។ ​​​​ ​​​​​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ សុខណា