រក​ឯណា​បាន! ​ទៅ​មើល​កុន 4Dx ក្នុង​តម្លៃ​ពិសេស ថែម​ទាំង​មាន​ឱកាស​ឈ្នះ​រង្វាន់​ទៀត​

  • 2017-09-04 09:48:39
  • ចំនួនមតិ

ចន្លោះមិនឃើញ

រោង​ភាព​យន្ត Major Cineplex សហការ​ជាមួយ​ Sabay MVP បាន​រៀប​ព្រឹត្តិការណ៍​មហោស្រព​ខ្សែភាពយន្ត​ 4Dx (​4Dx Film Festival) ដោយមាន​បញ្ចាំង​រឿង​ខ្នាត​ធំ​ល្បីៗ ចំនួន​៣រឿង ក្នុង​តម្លៃ​ពិសេស ត្រឹមតែ៧ដុល្លារប៉ុណ្ណោះ ចាប់​ពី​ថ្ងៃ​ទី​៥​ ដល់​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ ឆ្នាំ២០១៧​។​

រឿងទាំង៣ នោះរួមមាន XXX: Return of Xander Cage, Monster Trucks និង​ Jurassic World។ ខ្សែភាពយន្តទាំងនេះមាន​ការ​គាំទ្រ​ច្រើន​ ហើយ​ក្នុងការ​ដាក់​បញ្ចាំង​លើក​នេះ​ ប្រិយមិត្ត​នឹង​ទទួល​បាន​បទពិសោធន៍​ថ្មី​​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ 4Dx និង​ធ្វើ​ឲ្យ​មាន​​អារម្មណ៍​ដូច​នៅ​ក្នុង​ភាព​យន្ត​ពិតៗ អ៊ីចឹង​។

ប្រិយប្រិយមិត្តដែលបាន​ទិញសំបុត្រចូលទស្សនា ក៏មានឱកាសឈ្នះ​រង្វាន់​ផ្សេងៗជាច្រើនទៀត។

នៅចាំអីទៀត! តោះ​ ទៅ​សាក​យក​បទ​ពិសោធន៍​ថ្មី​ជាមួយ​ការ​ទស្សនា​បែប​ 4Dx ធានាថាមាន​អារម្មណ៍​​អស្ចារ្យ​​តែ​ម្ដង​។

កុំឲ្យ​ឱកាស​ពិសេស​នេះ​កន្លង​ផុត​ទៅ​សោះ ​រយៈពេល​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​! ​​​​​​​​​​សម្រាប់​ម៉ោង​បញ្ជាំង សូមចូលទៅកាន់​ Link នេះ Showtimes


អត្ថបទ៖ ដេត ធន្នី