Pele ថា​ Coutinho មិន​ចាំ​បាច់​ចាកចេញ​ពី​ Liverpool ទៅ​ Barca ទេ​

  • 2017-09-05 02:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដេច​បាល់ទាត់​ Pele បាន​និយាយ​ថា Philippe Coutinho មិន​ត្រូវការ​​ចាកចេញ​ពី​​ Liverpool ទៅ​ Barcelona ដើម្បី​ស្វែង​រក​ភាព​ជោគជ័យ​ថ្មី​​ក្នុង​អាជីព​នោះ​ទេ។

ឆ្លើយ​តប​នឹង​សំណួរ​កាសែត​ Marca ដែល​សួរ​ថា​តើ​ Coutinho គួរ​ទៅ​ Barcelona ឬ​អត់​ វីរបុរស​ប្រេស៊ីល​​បាន​និយាយ​ថា៖ "អត់​ទេ​ អ្នក​មិន​ត្រូវ​ការ​ប្ដូរ​ក្លឹប​គ្រប់​ពេល​ដើម្បី​បង្ហាញ​ថា​អ្នក​ជា​កីឡាករ​ល្អ​ឡើយ​ ព្រោះ​មែនទែន​ទៅ​គ្រប់​យ៉ាង​គឺ​អាស្រ័យ​លើ​ការ​ចាប់​យក​​ឱកាស។ Coutinho គឺ​ជា​កីឡាករ​ម្នាក់​ដែល​ល្អ​បំផុត​សម្រាប់​ក្រុម​របស់​គេ​ (Liverpool)​ រួច​ទៅ​ហើយ"។

Coutinho រំពឹង​ថា​នឹង​ត្រឡប់​ទៅ​អង់គ្លេស​វិញ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ក្រោយ​ចប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ។ តារា​ឆ្នើម​វ័យ​២៥​ឆ្នាំ​ត្រូវ​ចូលរួម​ជាមួយ​ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​ដើម្បី​លេង​ប្រកួត​សំខាន់​២​គឺ​ប៉ះ Man City នៅ​ថ្ងៃសៅរ៍ និង​ ប៉ះ​សត្រូវ​ចាស់ Sevilla នៅ​​សប្ដាហ៍​ក្រោយ​ក្នុង​កម្មវិធី Champions league៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន