Zidane ដាក់​យុវជន​ Real ជា​ច្រើន​ចូល​បញ្ជី​២៥​នាក់​សម្រាប់​ពាន UCL

  • 2017-09-05 04:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zinedine Zidane បាន​ដាក់​កីឡាករ​វ័យ​ក្មេង​ជា​ច្រើន​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៥​នាក់​របស់​ Real Madrid សម្រាប់​ប្រកួត​ប្រជែង​ពាន​ UEFA Champions League។

កីឡាករ​ថ្មី​ៗ​ដែល​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​ដាក់​​ឈ្មោះ​​ក្នុង​ក្រុម​ធំ​មាន​ដូច​ជា Luca Zidane, Dani Gemez, Oscar Rodriguez, Luismi Quezada Alvaro Tejero, Manu Hernando, Achraf Hakimi និង​ Franchu។ ដោយឡែក​ប្រធាន​ក្រុម​ឈុត​យុវជន​​ Jose Leon ក៏​មាន​ឈ្មោះ​ផង​ដែរ​បើ​ទោះ​ជា​មិន​ធ្លាប់​លេង​ឲ្យ​ក្រុម​ Real Madrid សូម្បី​ក្នុង​ការ​ប្រកួត​មិត្តភាព​ក៏​ដោយ។

ក្រោម​ការ​ដឹក​នាំ​របស់​បុរស​វ័យ ៤៥​ឆ្នាំ​គេ​សង្កេត​ឃើញ​ថា​ Real Madrid បាន​ផ្ដល់​ឱកាស​ច្រើន​ដល់​យុវជន​របស់​គេ​ខុស​ប្លែក​ពី​អតីត​កាល​ដែល​ក្រុម​មួយ​នេះ​តែង​ចំណាយ​លុយ​កប់​ពពក​យក​ Super Star ល្បីៗ​មក​ចូល​រួម។

យ៉ាង​ណា​ក៏​ដោយ​ បញ្ជី​ឈ្មោះ​២៥​នាក់​ខាង​លើ​គឺ​សម្រាប់​ការ​ប្រកួត​វគ្គ​ក្នុង​ពូល​ Champions League ប៉ុណ្ណោះ​ មាន​ន័យ​ថា​ Zidane នៅ​តែ​អាច​រុះរើ​ក្រុម​សម្រាប់​វគ្គ​បន្ទាប់​នៅ​ក្រោយ​ចប់​ពិធី​បុណ្យ​ណូអែល​របស់​ទ្វីប​អឺរ៉ុប៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត