នារីម្នាក់ស្រក់ទឹកភ្នែក ក្រោយដឹងមូលហេតុ ឪពុកខ្លួនពាក់អាវដដែល អស់២០ឆ្នាំ

  • 2017-09-06 08:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ពាក្យ​អាវ​ដដែល​អស់​រយៈពេល​ជាង ២០ ឆ្នាំ កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន ជាពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម ស្រស់​ទឹកភ្នែក​ស្ទើរ​គ្រប់គ្នា។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter ម្នាក់​មាន​ឈ្មោះ​ថា Ria បាន​បង្ហោះ​រូបថត ដោយ​ភ្ជាប់​ជាមួយ​រឿងរ៉ាវ​របស់​ឪពុក​នាង ឲ្យ​មនុស្ស​គ្រប់គ្នា​បាន​ដឹង។

នាង Ria បាន​បង្ហើប​ឲ្យ​ដឹង​ថា នាង​បាន​រក​ឃើញ​ហេតុផល​ដោយ​ចៃដន្យ ដែល​ឪពុក​របស់​នាង​ពាក់​តែ​អាវ​ដដែល អស់​រយៈពេល​ជាង ២០ ឆ្នាំ។ កាល​ពី​ខែ​មុន នាង​បាន​ប្រទះ​ឃើញ​រូបថត​ពេល​ទៅ​ក្រេបទឹកឃ្មុំ​របស់​ឪពុកម្ដាយ​នាង។

ពេល​នោះ ឪពុក​នាង​បាន​ពាក់​អាវ​យឺត ម៉ាក Polo ដែល​មាន​ពណ៌​ឆ្លាស់​គ្នា ជាមួយ​នឹង​អាវ​ម្ដាយ​នាង។ ម្ដាយ​របស់ Ria បាន​ស្លាប់​កាល​ពី ១៨ ឆ្នាំ​មុន ដោយសារ​តែ​ជំងឺ​មហារីក។ ប៉ុន្តែ អាវ Polo នោះ បាន​ផ្ទុក​នូវ​ការ​ចងចាំ​ពិសេស នៃ​ដំណើរ​កម្សាន្ត​ក្រេបទឹកឃ្មុំ សម្រាប់​ឪពុក​របស់​នាង។

មុន​ពេល​ដឹង​រឿងរ៉ាវ​នេះ នាង Ria ធ្លាប់​បាន​ងឿង​ឆ្ងល់​ថា «ហេតុ​អ្វី​គាត់​តែង​ពាក់​អាវ​ចាស់​នោះ? ហេតុ​អ្វី​គាត់​មិន​ទិញ​អាវ​ថ្មី?»។ នារី​រូប​នេះ​បាន​បន្ថែម​ថា «ខ្ញុំ​មិន​ដែល​គិត​ដល់​សោះ​ថា អាវ​នោះ​មាន​ផ្ទុក​នូវ​ការ​ចងចាំ​ដ៏​ពិសេស​សម្រាប់​គាត់​បែបនេះ»។ «នៅ​ពេល​អាវ​នោះ​រហែក គាត់​តែងតែ​ដេរ​វា​យ៉ាង​ប្រុងប្រយ័ត្ន​វិញ។ គាត់​ពាក់​វា​នៅ​រាល់​ពេល​វេលា​ពិសេស»។ នាង​បាន​បន្ត។

បន្ទាប់​ពី​បាន​ដឹង​រឿងរ៉ាវ​ទាំងស្រុង នាង​បាន​សារភាព​ថា អារម្មណ៍​របស់​នាង​ចំពោះ​អាវ​យឺត​នោះ បាន​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង។ មិនតែប៉ុណ្ណោះ នាង​ក៏​បាន​យល់​ដឹង​ពី​ការ​ស្រលាញ់ និង​ការ​ចងចាំ​របស់​មនុស្ស​ជា​ទី​ស្រលាញ់​ផង​ដែរ៕

ចុច​អាន៖

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម