រដ្ឋាភិបាល​កំណត់​ឲ្យ​មាន​ថ្ងៃទិវាជាតិ​អប់រំ​បច្ចេកទេស​វិជ្ជាជីវៈ

  • 2017-09-07 01:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី​១៥ ខែមិថុនា ជា​ថ្ងៃ «ទិវាជាតិអប់រំបណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ» ដោយ​ថា​ដើម្បី​លើក​កំពស់​ការអប់​រំ​បណ្តុះ​បណ្តាលជំនាញ និង​វិជ្ជាជីវៈ និង​ផ្សព្វ​ផ្សាយ​ពី​សារៈសំខាន់​នៃការការអប់​រំ​លើ​វិស័យ​នេះ។

កាលពី​ម្សិល​មិញ​ប្រមុខរាជារដ្ឋាភិបាល​ សម្តេច ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​យក​កាល​បរិច្ឆេត​នេះ​ជារៀង​រាល់​ឆ្នាំ​សម្រាប់​ប្រារព្វ​ទិវា​អប់រំបណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។

(កម្មករ​កាត់​ដេរ​កំពុង​បំពេញ​ការងារ​ក្នុង​រោងចក្រ)

បើ​តាម​រដ្ឋា​ភិបាលទិវានេះ​ធ្វើ​ឡើង​ដើម្បី​អប់​រំ​ ផ្សព្វ​ផ្សាយ​ដល់​សិស្សា​នុសិស្ស យុវជន មាតាបិតា​សិស្ស​ ឲ្យ​បាន​យល់​ដឹង​ពី​សារៈសំខាន់​នៃជំនាញ​បច្ចេក​ទេស វិជ្ជាជីវៈនេះ​។ ក្នុង​អនុក្រឹត្យ​សរសេរ​ទៀតថាៈ «(ដើម្បី)​ជំរុញ​ការអភិវឌ្ឍកម្លាំង​ពលកម្ម​ជំនាញ​ប្រ​កប​ដោយ​គុណភាព​ និង​ប្រ​សិទ្ធភាព ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ទាំងនៅក្នុង​ និង​ក្រៅ​ប្រ​ទេស»។

បើ​តាម​អនុក្រឹត្យ ក្រ​សួង​ការងារ ត្រូវ​ហការជាមួយ​ក្រ​សួង​អប់​រំ និង​ស្ថាប័ន​ពាក់ព័ន្ធមួយ​ចំនួន​ទៀត​ដើម្បី​រៀប​ចំទិវានេះ​ជារៀងរាល់​ឆ្នាំ៕

អត្ថបទ៖ ទូច សុខា