សម្ដី​មួយ​មាត់​នេះ​របស់ Leo អាច​​ឲ្យ​​អ្នក​គាំទ្រ​ភ្ញាក់​ខ្លួន

  • 2017-09-07 02:06:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«បើ​អ្នក​គាំទ្រ​មិន​អត់ធ្មត់​ទេ​នោះ តំណែង​របស់​ខ្ញុំ​ទុក​ឲ្យ​សហព័ន្ធ​ចាត់​ចែង​» ។ នេះ​ជា​សម្ដី​​របស់​លោក Leonardo Vitorino ​​គ្រូ​ជម្រើស​ជាតិ​កម្ពុជា ដែល​បាន​លើក​ឡើង​ក្រោយ​ក្រុម​របស់​លោក​ចាញ់​​ក្រុម​វៀតណាម ២-១ កាល​ពី​ពេល​ថ្មី​ៗ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​​លើក​ទី​៣ ​ក្នុង​ពូល C នៃ​ពាន​រង្វាន់ ​2019 AFC Asian Cup ។

Leonardo Vitorino (មុខគេ)

​ការ​លើក​ឡើង​បែប​នេះ​​បន្ទាប់​ពី​លោក Leonardo រង​ការ​ប្រើ​ពាក្យ​សម្ដី​​​ពី​អ្នក​គាំទ្រ​ថា ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​មិន​បាន​ល្អ ​និង​មិន​មាន​ភាព​រីក​ចំរើន។ សម្រាប់​ទស្សនៈ​របស់​គ្រូ​ជម្រើស​ជាតិ​​កម្ពុជា​ផ្ទាល់​វិញ​​គិត​ថា កូន​ក្រុម​របស់​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ​ទាំង បច្ចេកទេស​ និង​ស្មារតី​​ប្រកួត​លើ​ទីលាន។

​​គំនិត​​របស់​លោក​គឺ​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ការ​រយៈ​ពេល​យូរ​ទៀត ដើម្បី​អភិវឌ្ឍន៍​ឲ្យ​ក្លាយ​មក​ជា​ក្រុម​ខ្លាំង​បាន។ ៣​ប្រកួត​របស់​កម្ពុជា​លេង​ក្នុង​ពាន​រង្វាន់​ខាង​លើ​​ចាញ់ ហ្សកដានី ៧-០ ឈ្នះ អាហ្វហ្គានីស្ថាន ១-០ ​និង​ចាញ់​វៀតណាម ២-១៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម