ឃើញគេ​ស្នេហា​ល្អូកល្អឺនដាក់គ្នា ការពិត​គេ​ធ្វើ​ចឹង​សោះ​

  • 2017-09-07 02:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្ហោះ​កម្រង​វីដេអូ​ខ្លីៗ​នៅ​លើ​ទំព័រ Facebook ដែល​បង្ហាញ​ជា​លក្ខណៈ​ឆាត បែប​កំប្លែង​និង​មនោសញ្ចេតនា​ស្នេហា កំពុង​​ពេញនិយម​​តគ្នា​។​ តាម​ពិត​ទៅការ​បង្កើត​​វីដេអូ​នេះ​គេ​ប្រើប្រាស់​កម្មវិធីមួយ​ឈ្មោះ​ថា Texting Story។ ដោយ​ដំបូង​​ចូល​ទាញ​យក Texting Story សម្រាប់​ iOS ចុច​ទីនេះ

១.ចូល​ទៅ​ក្នុង Settings > ត្រង់​កន្លែង​ឈ្មោះ​ចាស់​ជា​ភាសា​អង់គ្លេស យើង​អាច​ប្តូរ​ទៅ​ជា​ឈ្មោះ​ថ្មី​បាន (ឧទាហរណ៍: កញ្ញា និង​សីហា)

២.ត្រលប់​មក​វិញ ចុច​លើ​ឈ្មោះ​កញ្ញា​ឬ​សីហា ហើយ​វាយ​អក្សរ​ដូច​លេង​ឆាត​ធម្មតា (ប៉ុន្តែ​ត្រូវ​លេង​ទាំង ២ ឈ្មោះ)

៣.ពេល​បង្កើត​ឆាត​ចប់​ហើយ ចុច​លើ​ពាក្យ Create Video > វា​នឹង​រត់​ចូល​ទៅ​ Camera Roll។

សរុប​មក​កម្មវិធី​ទំហំ​ជាង 10MB មួយ​នេះ អាច​ឲ្យ​យើង​ធ្វើ​ជា​ម្ចាស់​នៃ​ឆាត ២ ឈ្មោះ​បាន ហើយ​បង្កើត​ជា​រឿង​បែប​កំប្លែង ឬ​ស្នេហា តាម​ចិត្ត​ចង់ ក្រោយ​មក​វា​នឹង​បង្កើត​ជា​វីដេអូ​មួយ ដែល​អក្សរ​ដែល​យើង​វាយ​មាន​ល្បឿន​លឿន​ខុស​ពី​ធម្មតា និង​មាន​សំឡេង​អំឡុង​ពេល​វាយ ដោយឡែក​យើង​ក៏​អាច​ចែក​រំលែក​វីដេអូ​ទៅ​កាន់​បណ្ដាញ​សង្គម Facebook ឬ YouTube បាន​ថែម​ទៀត​ផង។​​

អត្ថបទ៖ កៅ រក្សា

អត្ថបទថ្មី