Klopp ធ្វើ​រឿង​គួរ​ឲ្យ​គោរព​មួយ​ទៅ​អ្នក​គាំទ្រ​ Everton

  • 2017-09-07 02:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp បាន​ផ្ញើ​សារ​តាម​រយៈ​វីដេអូ​លើក​ទឹកចិត្ត​ដល់​អ្នក​គាំទ្រ​វ័យ​ក្មេង​ Everton ម្នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺនៅ​មន្ទីរពេទ្យ។

Klopp

ដើម​ចម​នៃ​រឿង​រ៉ាវ​ខាង​លើ​កើត​ឡើង​នៅ​ពេល​ដែល​ម្ដាយ​មីង​អ្នក​ជំងឺ​បាន​ជួប​អ្នក​ចាត់ការ​ Liverpool នៅ​ស្ថានីយ​ចាក់​សាំង​មួយ​កន្លែង​ហើយ​នាង​បាន​សុំ​ Klopp ថត​វីដេអូ​មួយ​ជូនពរ​ដល់​ក្មួយ​ឈ្មោះ Noah Cunningham ​ដែល​កំពុង​មាន​ជំងឺ​ស្វិត​សាច់ដុំ​មិន​អាច​ដើរ​បាន។

មិន​ស្ទាក់ស្ទើរ​ Klopp បាន​ទទួល​ការ​អញ្ជើញ​ហើយ​និយាយ​ក្នុង​វីដេអូ​ទៅ​កាន់​ Noah ថា៖ មីង​របស់​អ្នក​ប្រាប់​ខ្ញុំ​ថា​អ្នក​កំពុង​មាន​ជំងឺ​ ហើយ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រក្រតី​ តែ​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា​ អ្នក​នឹង​បាន​ធូរ​ឆាប់ៗ​នេះ។ ជូន​ពរ​ឲ្យ​ឆាប់​ជា នឹង​អាង​បាន​ជួប​គ្នា​នៅ​ការ​ប្រកួត​បន្ទាប់​រវាង​ Liverpool និង​ Everton”៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ៉ុត