អែនឌី និង​ ពេជ្រ អាវីហ្សា សិច​ស៊ី​ក្ដៅ​សាច់​ក្នុង Trailer បទ​ "នឹក​បង​៥០%ផង"(វីដេអូ)

  • 2017-09-07 03:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​បាន​សន្យា​ អែនឌី បាន​បញ្ចេញ​ Trailer បទ​"នឹក​បង​៥០%ផង" ដែល​ជា​ចម្រៀង​របស់​និពន្ធ​ឡើង​ដោយ​រូប​លោក​ផ្ទាល់ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​​កាល​ពី​ប្រមាណ​ជាង​១០​ឆ្នាំ​មុន​។

អាន៖ អែនឌី ត្រៀម​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​ជា​មួយ​ចម្រៀង​ចាស់​ដ៏​ល្បី​របស់​ខ្លួន

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ Trailer ដែល​មាន​រយៈ​ពេល​ប្រមាណ​​ជាង​១​នាទី​នេះ អែនឌី បាន​បង្ហាញ​ភាព​សិច​ស៊ី និង​ស្និទ្ធ​ស្នាល​យ៉ាង​ខ្លាំង​ ជា​មួយ​តារា​សម្ដែង​ស្រី ពេជ្រ អាវីហ្សា​។ លោក​ក៏​បាន​រំលឹក​ដែរ​ថា​បន្ទាប់​ពី​ចេញ​វីដេអូ​ខ្លី​នេះ លោក​ក៏​មាន​ចេញ​ជា​ Full MV ដែរ​នា​ពេល​ខាង​មុខ ត្បិត​ចម្រៀង​នេះ​មិន​ធ្លាប់​ចេញ​វីដេអូ​ចម្រៀង​ផ្លូវ​ការ​ទេ នា​ពេល​កន្លង​មក​៕

តែ​មុន​នឹង​ទស្សនា​ MV តោះ​មក​មើល​វីដេអូ​ និង​ស្ដាប់​ចម្រៀង​ខ្លី​នេះ​បន្តិច​មើល៍៖

អត្ថបទ៖ សុខណា

អត្ថបទថ្មី