Man City នឹង​តាម​ទិញ Sanchez ម្ដង​ទៀត​នៅ​ខែ​មករា តែ​ទម្លាក់​​ថ្លៃ​ដល់​៤០​លាន

  • 2017-09-07 02:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​មិន​អាច​សម្រេច​បំណង​ទិញ​ថ្ងៃ​ចុងក្រោយ ក្រុម​អ្នក​មាន Manchester City បាន​ត្រៀម​រួចរាល់​​​​ទំហំ​ទឹក​ប្រាក់​២០​លាន​ផោន ស្មើ​ទិញ  Alexis Sanchez ​ម្ដង​ទៀត​ពី​ Arsenal នៅ​ខែ​ មករា​ខាង​មុខ។ នេះ​តាម​ការ​ចុះផ្សាយ​របស់ Daily Mail។​

នៅ​យប់​ចុងក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ Man City បាន​ឲ្យ​ថ្លៃ​ Sanchezដល់​ទៅ​៦០​លាន​ផោន ប៉ុន្តែ​ពេល​នោះ​​ដោយ​សារ Arsenal បរាជ័យ​ក្នុង​ការ​ទិញ Thomas Lemar ពី Monaco ដើម្បី​​យក​មក​ជំនួស ដូច្នេះ​ពួក​គេ​ក៏​សម្រេច​ចិត្ត​មិន​លក់​​កីឡាករ​ឈីលី​វិញ​ទៅ។

Sanchez វ័យ​២៨​ឆ្នាំ​នៅ​សល់​កិច្ចសន្យា​ជាមួយ​កាំភ្លើង​ធំ​១​ឆ្នាំ​ទៀត ហើយ​គេ​នឹង​ធ្វើ​ការ​ចរចា​ជាមួយ​ក្លឹប​ផ្សេង​នៅ​ខែ មករា​នេះ​ ស្របពេល​រូប​​គេ​​ចង់​ទៅ​ចូលរួម​ជាមួយ​អតីត​គ្រូ​ចាស់​លោក Pep Guardiola។ អតីត​កីឡាករ​របស់ Barca​ នេះ​​នឹង​ត្រូវ​មក​ជួយ​ក្រុម Arsenal វិញ​នៅ​សប្ដាហ៍​នេះ​ ពេល​ជួប Bournemouth បន្ទាប់​ពី​ធ្វើ​​មិន​បាន​ល្អ​នៅ​ជម្រើស​ជាតិ​ក្នុង​វគ្គ​ជម្រុះ​ World Cup៕

Thomas Lemar ពាក់​អាវ​បារាំង​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ