Messi អាច​ខកខាន​ការ​ប្រកួត​សំខាន់​រវាង​ Barcelona និង​ Sevilla ព្រោះ​

  • 2017-09-07 03:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi អាច​ខកខាន​ការ​ប្រកួត​សំខាន់​រវាង​ Barcelona និង​ Sevilla អំឡុង​ខែ​វិច្ឆិកា​ ក្នុង​ករណី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៥​ក្នុង​តារាង​ជម្រុះ​ World Cup តំបន់​អាមេរិក​ខាង​ត្បូង។

Lionel Messi

ក្រុម​លេខ​៥​នឹង​ត្រូវ​ប្រកួត​ Play-off ​ដណ្ដើម​កៅអី​ជាមួយ​ទ្វីប​ផ្សេង​ទៀត​ទៅ​ World Cup នៅ​រុស្ស៊ី​ហើយ​តាម​កាលបរិច្ឆេទ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦​ ខែ​វិច្ឆិកា។

លេខ​៥​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​បច្ចុប្បន្ន​គឺ អាហ្សង់ទីន​ ហើយ​បើ​​សិន​ជា​ក្រុម​នេះ​មិន​អាច​ឡើង​ទៅ​លេខ​៤​ទេ​មាន​ន័យ​ថា​ពួក​គេ​នឹង​ត្រូវ​លេង​ Play-off ដូច្នេះ​​ Messi ក៏​ដូចជា​ Mascherano នឹង​ត្រូវ​ទៅ​ជួយ​ជម្រើស​ជាតិ​ធ្វើ​ឲ្យ​ពួក​គេ​​អវត្តមាន​ La Liga សប្ដាហ៍​ទី​១១​ចំ​ប្រកួត​ប៉ះ Sevilla។

ក្រុម​​៦​​អាច​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៥​មាន​ដូច​ជា អ៊ុយរុយហ្គាយ, កូឡុំប៊ី, ប៉េរូ, អាហ្សង់ទីន, ឈីលី និង​ ប៉ារ៉ាហ្គាយ។ ក្នុង​ករណី​ក្រុម​ណា​មួយ​បាន​លេខ​៥​នោះ​កីឡាករ​ទាំង​អស់​របស់​ពួក​គេ​នឹង​អវត្តមាន​ប្រកួត​ជាមួយ​ក្លឹប​អាជីព៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម
អត្ថបទថ្មី