រឿង​តៃវ៉ាន់​លំនាំ "ម្ចាស់​ព្រះ​អាទិត្យ" ធ្វើ​ឲ្យ​​អ្នក​​មើល​​អន់​​ចិត្ត​​ស្ដូក​​និយាយ​​លែង​​ចេញ​!

  • 2017-09-07 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ភាគ​តៃវ៉ាន់​មាន​ចំណង​ជើង​ថា​ "Always Be With You” ដែល​ជា​ភាពយន្ត​យក​លំនាំ​តាម​រឿង​កូរ៉េ​ដ៏​ល្បី​ "Descendants Of The Sun” កំពុង​ត្រូវ​បាន​មហាជន​អន់​ចិត្ត​ស្ដូក​ និង​​រិះគន់​ជា​ខ្លាំង​ពេញ​ប្រទេស។

ដោយ​សារ​រឿង​ដើម​មាន​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ ពាស​ពេញ​ទ្វីប​អាស៊ី​ ជា​ហេតុ​នាំ​ឲ្យ​រឿង​ថ្មី​របស់​តៃ​វ់ាន់​មួយ​នេះ​រំពឹង​ដែរ​ ថា​នឹង​អាច​ជោគជ័យ​ដែរ ប៉ុន្តែ​ស្រាប់​តែ​ភ្លាមៗ​អ្នក​ទស្សនា​នាំ​គ្នា​ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ ក្រោយ​រឿង​ដាក់​បញ្ចាំង​ដំបូង​កាល​ពី​ថ្ងៃ​ទី​ ០២​ ខែ​កញ្ញា​កន្លង​ទៅ។

រឿង​ "Descendant Of The Sun”
រឿង​ "Always Be With You"

ងាក​មក​ខ្ទង់​ចំណាយ​វិញ​ រឿង​ "Descendant Of The Sun” បាន​ចំណាយ​ដល់​ទៅ​ ៦​សែន​ដុល្លារ​ជាង​ក្នុង​មួយ​ភាគៗ ព្រោះ​ត្រូវ​ថត​ឲ្យ​ដូច​ពិតៗ​ ជាពិសេស​ត្រូវ​ផ្ដិត​យក​ទេសភាព​នៅ​ក្រៅ​ប្រទេស​ទៀត​ អ្វី​ដែល​សំខាន់​គឺ​ ឈុត​ឆាក​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ក្នុង​ប្រទេស​ក្រិក​ទៀត។ ផ្ទុយ​ពី​នេះ​ រឿង​ "Always Be With You” វិញ​បាន​ចំណាយ​ត្រឹម​តែ​ជិត​ ៥​សែន​ដុល្លារ​ទេ​ សម្រាប់​រឿង​ទាំង​មូល​តែ​ម្ដង។ ដូចនេះ​ វា​ច្បាស់​ណាស់​ ទាំង​បច្ចេកទេស​ និង​គុណភាព​រឿង​គឺ​មិន​ទាន់​ឥត​ខ្ចោះ​ដូច​រឿង​ដើម​ទេ។

តួ​កូរ៉េ និង​តួ​តៃវ៉ាន់

ចំណុច​ដែល​គួរ​កត់​សម្គាល់​មួយ​ទៀត​គឺ​ តួ​សម្ដែង។ តួ​ប្រុស​ក្នុង​រឿង​តៃវ៉ាន់​ គឺ​​អតីត​តារា​ម៉ូដែល​ Allen Chen ដែល​ត្រូវ​ដើរ​តួ​ជា​កងកម្លាំង​ពិសេស​ក្នុង​ជួរ​យោធា។ ថ្វីត្បិត​ស្រស់​សង្ហា​ ប៉ុន្តែ​រូបរាង​របស់​ Allen មិន​សូវ​សម​ និង​អង់អាច​ដូច​ តារា​កូរ៉េ​ Song Joong Ki ទេ។ បក​មក​តួ​ឯក​ស្រី​ ដែល​សម្ដែង​ដោយ​ នាង​ Phoebe Yuan ត្រូវ​ប្ដូរ​ពី​ពេទ្យ​វះកាត់​ មក​ជា​គ្រូ​តន្ត្រី​វិញ។ យោង​តាម​ព័ត៌មាន​ បាន​បង្ហាញ​ថា​ការ​ផ្លាស់​ប្ដូរ​នេះ​ អាច​បណ្ដាល​មក​ពី​កញ្ចប់​ថវិកា​មាន​កម្រិត។

Song Hye Kyo
Phoebe Yuan

ជាក់​ស្ដែង​ក្នុង​ឈុត​មួយ​ក្នុង​រឿង​ដើម​ តួ​ស្រី​ Kang Mo-Yeon (Song Hye Kyo) ត្រូវ​ក្រុម​ភេរវជន​ចាប់​ជំរិត​ និង​មាន​បំពាក់​គ្រាប់​បែក​ជុំវិញ​ខ្លួន​ ខណៈ​រឿង​តៃវ៉ាន់ (Always Be With You) តួ​ឯកស្រី​ Jia Yun Xi (Phoebe Yuan) មាន​ការ​គំរាម​កំហែង​សម្លាប់​ត្រឹម​ សម​ ប៉ុណ្ណោះ។

ឈុត​ក្នុង​រឿង​ "Descendant Of The Sun”
ឈុត​ក្នុង​រឿង​ "Always Be With You"

ភាពយន្ត​ភាគ​តៃវ៉ាន់​មួយ​នេះ​ មាន​ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ថ្ងៃ​ សៅរ៍​ និង​អាទិត្យ​ លើ​កញ្ចក់​ទូរទស្សន៍​ TVB៕

ចុចអាន៖

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម