Ronaldo សម្ពោធ​ម៉ាក​ផលិត​ផល​គ្រឿង​សំអាង​របស់​ខ្លួន​ឈ្មោះ CR7

  • 2017-09-08 02:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ពង្រីក​ជំនួញ​ផ្ទាល់​ខ្លួន​បន្ថែម​ទៀត​ក្រោយ​ ប្រារព្ធ​ពិធី​សម្ពោធ​ផលិត​ផល​គ្រឿង​សំអាង​ថ្មី​របស់​ខ្លួន​ឈ្មោះ CR7 Eau de Toilette។

ផលិត​ផល​បែប​គ្រឿង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដែល​មាន​ដូច​ជា​ទឹកអប់, ជែល​ងូត​ទឹក និង​ថ្នាំ​លាប​ក្លៀក​ នឹង​ដាក់​លក់​ក្នុង​តម្លៃ​ត្រឹម​១៩​ផោន​ប៉ុណ្ណោះ​ដើម្បី​អាច​ឲ្យ​អតិថិជន​គ្រប់​កម្រិត​​អាច​ប្រើប្រាស់​បាន។ ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​ពី​ជម្រើស​ជាតិ​ និង​ Real Madrid ដើម្បី​សម្ពោធ​ផលិតផល​របស់​ខ្លួន។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​តែ​ឯង​ក្នុង​ជ័យ​ជម្នះ​ ៥-១ ជាមួយ ហ្វារ៉ូអាយឡែន​ និង​ បញ្ជូន​ឲ្យ​ Andre Silva ស៊ុត​ចូល​យក​ឈ្នះ​ហុងគ្រី​​ ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup ជាមួយ​ជម្រើស​ជាតិ​៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម