ជិះ​ឡាន​ម៉ូតូ​រាល់​ថ្ងៃ​ ​តិច​អត់​ដឹង​ប្រេង​ម៉ាស៊ីន​ដំណើរការ​យ៉ាង​មិច?

  • 2017-09-08 02:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រិយមិត្ត​ប្រហែល​ដឹង​ហើយ​ថា​ម៉ាស៊ីន​រថយន្ត​ ​ម៉ូតូ​ ​និង​គ្រឿង​ចក្រ​នានា​ ​គឺ​ចាំបាច់​បំផុត​តម្រូវ​ឲ្យ​ប្រើប្រាស់​ជា​មួយ​ប្រេង​តាម​ប្រភេទ​ផ្សេង​ៗ។ ចុះ​ប្រិយមិត្ត​ធ្លាប់​ឆ្ងល់​ទេ​ថា​ ​តើ​ប្រេង​ម៉ាស៊ីន​មាន​ដំណើរការ​ ​ក៏​ដូច​ជា​មុខងារ​យ៉ាង​មិច?

អ្វី​ជា​ប្រេង​ម៉ាស៊ីន​?

ប្រេង​ម៉ាស៊ីន​ជា​សារធាតុ​រំអិល​មួយ​ប្រភេទ​ដែល​ប្រើប្រាស់​សម្រាប់​ជួយ​ដល់​សមាសធាតុ​សំខាន់ៗ​ធ្វើ​ការ​បម្លាស់ទី​ ​ដែល​អាច​មើល​ឃើញ​ក្នុង​ Internal Combustion Engine។ វា​ក៏​ជួយ​ការពារ​កុំ​ឲ្យ​ច្រេះ​ ​និង​រក្សា​ម៉ាស៊ីន​ឲ្យ​នៅ​ត្រជាក់​កំឡុង​ពេល​ប្រើប្រាស់​។ ប្រេង​នេះ​បង្កើត​ឡើង​ដោយ​ធាតុ​ពីរ​សំខាន់​ ​គឺ​ ​Base stock​ ​និង​ ​Additives។

  • Base stock​ ​ធម្មតា​បង្កើត​បាន​ ៩៥% នៃ​ដំណោះស្រាយ​ ហើយ​បាន​មក​ពី​ ប្រេង​ឥន្ធនៈ​ ​ឬ​សារធាតុ​គីមី​សំយោគ​ (Synthetic) ក៏​ដូច​ជា​ល្បាយ​ទាំងពីរ​ធាតុ​នេះ​។ ការងារ​សំខាន់​របស់​ Base stock គឺ​សម្រួល​ (ឲ្យ​រអិល​) ក្នុង​ការ​បម្លាស់ទី​ផ្នែក​ជាច្រើន​របស់​ម៉ាស៊ីន​ ​ហើយ​បន្ថយ​កម្ដៅ​ដែល​កើន​ឡើង​។

  • Additives​ ​ដែល​មាន​ក្នុង​ប្រេង​ម៉ាស៊ីន​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់គ្រង​លើ​វត្ថុរាវ​ក្រាស់​ ​និង​រលោង​ប៉ុណ្ណា​ ​ហើយ​ក៏​ការពារ​ផ្នែក​របស់​ម៉ាស៊ីន​កុំ​ឲ្យ​ឡើង​ស្នឹម​ផង​ដែរ​។

តើ​ប្រេង​ម៉ាស៊ីន​ដំណើរការ​យ៉ាង​ដូចម្ដេច​?

ពេល​ប្រេង​ម៉ាស៊ីន​ចាក់​ចូល​ក្នុង​ម៉ាស៊ីន​តាម​រយៈ​ច្រក​ចូល​ដែល​សមរម្យ​ (Oil pan) វា​នឹង​ឆ្លង​កាត់​ផ្នែក​ជា​ច្រើន​ដែល​ត្រូវការ​ប្រេង​រំអិល​ញឹកញាប់​។ ផ្នែក​ទាំងនេះ​រួមមាន​ Pickup tube, engine oil pump, oil filter, pressure relief valve, the spurt holes និង The sump។ ខណៈ​ពេល​ដែល​ការងារ​របស់​ប្រេង​រក្សា​នូវ​បម្លាស់ទី​ផ្នែក​ជា​ច្រើន​របស់​ម៉ាស៊ីន​ ​វា​អាច​សម្រេច​ការងារ​នេះ​ដោយ​បំពេញ​ភារកិច្ច​មួយ​ចំនួន​ កំឡុង​ពេល​វា​កើត​មាន​ក្នុង​ប្រព័ន្ធ​ម៉ាស៊ីន​។ ប្រេង​ដំបូង​ប្រឡាក់​នូវ​ផ្នែក​បម្លាស់ទី​ជា​ច្រើន​ក្នុង​ម៉ាស៊ីន​ ដូច្នេះ​ពេល​វា​ប៉ះ​នឹង​ផ្នែក​ដទៃ​ទៀត​ ​វា​នឹង​រអិល​ជៀស​ជាង​បុក​គ្នា​ ​ដែល​អាច​ធ្វើ​ឲ្យ​មាន​សំឡេង​រំខាន​ខ្លាំង​ ​និង​សឹករិចរិល​ផ្នែក​ជា​ច្រើន​ដោយ​ការ​កកិត​ខ្លាំង​។ ប្រេង​ម៉ាស៊ីន​ក៏​ជួយ​សំអាត​ ធូលី​ និង​កម្ទេចកំទី​ដែល​កើត​មាន​ក្នុង​ផ្នែក​ទាំង​នោះ​ផង​ដែរ​។ នេះ​ជា​ហេតុផល​ដែល​តម្រង​ប្រេង​រថយន្ត​ជា​ផ្នែក​ដ៏​សំខាន់​ ដែល​ត្រូវការ​ផ្លាស់ប្ដូរ​ឲ្យ​បាន​ទៀងទាត់​។

ហេតុអ្វី​បាន​ជា​ការ​ផ្លាស់ប្ដូរ​ប្រេង​ម៉ាស៊ីន​ជា​កត្តា​សំខាន់​?

វា​សំខាន់​ណាស់​ក្នុង​ការ​ផ្លាស់ប្ដូរ​ប្រេង​ម៉ាស៊ីន​ ​និង​តម្រង​ប្រេង​ម៉ាស៊ីន​ក្នុង​រថយន្ត​ ​ព្រោះ​ពេល​ប្រើប្រាស់​យូរ​ទៅ​ ប្រេង​នឹង​ខូច​ទ្រង់ទ្រាយ​ ហើយ​តម្រង​នឹង​ស្ទះ​ដោយ​ភាព​កខ្វក់​។ ប្រសិនបើ​អ្នក​ប្រើ​យូរ​ពេក​ដោយ​មិន​ផ្លាស់ប្ដូរ​ នោះ​ប្រេង​ម៉ាស៊ីន​នឹង​មិន​បំពេញ​ការងារ​បាន​ល្អ​នោះ​ទេ​ក្នុង​ការ​រក្សា​ការ​បម្លាស់ទី​ផ្នែក​ជា​ច្រើន​របស់​ម៉ាស៊ីន​ ហើយ​កម្ទេចកំទី​អាច​មាន​ជាប់​នឹង​ផ្នែក​ទាំង​នោះ​ផង​ដែរ​។ ហេតុផល​នេះ​ហើយ​ដែល​ម៉ាស៊ីន​នឹង​ឈប់​ដំណើរការ​ល្អ​ដូច​មុន​ ហើយ​យានយន្ត​នឹង​មិន​អាច​ទៅ​មុខ​បាន​ទេ​។ ការ​ផ្លាស់ប្ដូរ​ប្រេង​ម៉ាស៊ីន​ ​និង​តម្រង​ប្រេង​ក្នុង​រថយន្ត​អាស្រ័យ​លើ​កត្តា​ជា​ច្រើន​រួមមាន​ប្រភេទ​រថយន្ត​ដែល​អ្នក​ប្រើប្រាស់​ ​ការ​ប្រើប្រាស់​រថយន្ត​ញឹកញាប់​ប៉ុណ្ណា​ ​ដែល​ជា​ទូទៅ​គេ​តែង​ប្ដូរ​ប្រេង​ក្រោយ​ប្រើ​ចម្ងាយ​ ​៣០០០​ ​គីឡូម៉ែត្រ​ ​ដល់​ខ្ទង់​ម៉ឺន​អាស្រ័យ​លើ​ប្រភេទ​ប្រេង​ដែល​ប្រើប្រាស់៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Carkeys   ប្រែសម្រួល ​៖ ប៊ុន ធឿន