iPhone 7 Plus ពណ៌​ Jet Black​ ប្រើ​បាន​មួយ​ឆ្នាំ​ ឆ្កូត​មើល​មិន​យល់​

  • 2017-09-08 23:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ ១ ឆ្នាំ​ហើយ​ដែល​ iPhone 7/7 Plus បាន​បង្ហាញ​ខ្លួន​លើ​ពិភពលោក។ ក្រឡេក​ទៅ​ពេល​នោះ​ពណ៌​ Jet Black ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​ពណ៌​ទាំង​ ៥។

ម្ចាស់​ iPhone 7 Plus ពណ៌​ Jet Black មួយ​រូប​បាន​ចែក​រំលែក​ពី​សភាព​ស្មាតហ្វូន​នេះ​ក្រោយ​ប្រើ​បាន​មួយ​ឆ្នាំ។ ​គាត់​បាន​រៀប​រាប់​ថា​ ដំបូង​គឺ​គាត់​បាន​ថែ​ទាំង​ iPhone 7 Plus ពណ៌​ខ្មៅ​រលោង​នេះ​យ៉ាង​ហ្មត់ចត់​បំផុត​ ដោយ​បាន​ប្រើ​សម្បក​ការពារ​តាម​ការ​ណែនាំ​របស់​ Apple។ ប៉ុន្តែ​ទោះ​ខំ​ថែ​យ៉ាងណា​ ពី-បី​ ថ្ងៃ​ក្រោយ​ក៏​​មាន​ស្នាម​ឆ្កូត​តូចៗ​​នៅ​គែម​ទូរសព្ទ ហេតុ​នេះ​គាត់​ក៏​លែង​ថែ​ទាំ​ស្មាតហ្វូន​សំណប់​ចិត្ត​ដូច​មុន​ទៀត។

ប្រើ​បាន​មួយ​ឆ្នាំ​ផ្នែក​ខាង​ក្រោយ​ iPhone 7 Plus បើ​មើល​ពី​ចម្ងាយ​នៅ​តែ​​ស្អាត​ទាក់​ភ្នែក ប៉ុន្តែ​បើ​មើល​ឲ្យ​ជិត​ឃើញ​មាន​ពោរពេញ​ដោយ​ស្នាម​ឆ្កូត​ស្ទើរ​គ្រប់​ទី​កន្លែង​ទៅ​ហើយ។ ជា​មួយ​នឹង​ iPhone ពណ៌​ Jet Black នេះ​ Apple ក៏​ធ្លាប់​ដាស់តឿន​ដែរ​ថា​វា​ជា​ពណ៌​ងាយ​ឆ្កូត​បំផុត ហើយ​ថែម​ទាំង​ណែនាំ​ឲ្យ​ប្រើ​សម្បក​ការពារ​ផង​ដែរ៕​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង