Live Photo, Taptic និង Status Bar ​ធ្លាប់​ឮ តែ​មិន​ទាន់​យល់​ច្បាស់​ត្រូវ​អត់?

  • 2017-09-09 22:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើ​ទូរសព្ទ iPhone បើ​អ្នក​ចង់​ស្គាល់​ច្បាស់​ឲ្យ​ស៊ី​ជម្រៅ អ្នក​គួរ​ស្វែងយល់​នូវ​ពាក្យ​បច្ចេកទេស​ជា​ច្រើន។ ផ្អែក​លើ​ការ​ប្រើប្រាស់ ពាក្យ Live Photo, Taptic និង Status Bar កំពុង​ពេញ​និយម​សព្វថ្ងៃ ចុះ​វា​មាន​អត្ថន័យ​និង​ការ​ប្រើប្រាស់​បែប​ណា​ខ្លះ?

+Live Photo

ត្រលប់​ទៅ**​ថ្ងៃ​ទី ២៥ កញ្ញា ឆ្នាំ ២០១៥** ក្រុមហ៊ុន Apple បាន​ប្រកាស​បង្ហាញ iPhone 6s/6s Plus។ ជា​ទូរសព្ទ​ជំនាន់​ដំបូង​របស់​ខ្លួន ដែល​ភ្ជាប់​នូវ​មុខងារ Live Photo។ អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ថត​រូបភាព​បែប​រស់រវើក ជា​លក្ខណៈ​ឯកសារ GIF។ អ្នក​អាច​ចុច​ថត​ដោយ​ផ្ទាល់ គ្រាន់​តែ​បើក​មុខងារ​រង្វង់​ពណ៌​លឿង​មួយ​នៅ​ផ្នែក​ខាង​លើ នៃ​កម្មវិធី​កាមេរ៉ា។​

បណ្ដា​រូបភាព​ទាំង​នោះ ក៏​អាច​យក​ទៅ​ដាក់​តាំង​លើ Wallpaper Lockscreen បាន គួប​ផ្សំ​នឹង​បច្ចេកវិទ្យា 3D Touch នៅ​ពេល​អ្នក​សង្កត់​ម្រាម​ដៃ​ខ្លាំង​លើ​អេក្រង់ រូប​នោះ​នឹង​ប្រែ​ជា​មាន​ចលនា។ គាំទ្រ​លើ​ iPhone ចាប់​ពី​ម៉ូដែល 6s ឡើង​ទៅ។

+Taptic

Taptic Engine ជា​ការ​រួម​បញ្ចូល​នូវ​ Tap និង Haptic Feedback ជា​ឈ្មោះ​នៃ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Apple ផ្ទាល់ ក្នុង​ការ​អនុញ្ញាត​ឲ្យ​ចាប់​ស្គាល់​នូវ​រំញោច​និង​លំ​ញ័រ​នៃ​ទម្ងន់​សង្កត់​ម្រាម​របស់​អ្នក​ប្រើប្រាស់ មាន​ទាំង​លើ​ឧបករណ៍ Apple Watch, iPhone, iPad និង MacBook ស៊េរី​ក្រោយ។

ផ្នែក​នេះ​ហើយ​ដែល​ជំនួយ​ឲ្យ​មាន​មុខងារ 3D Touch លើ iPhone 6s ទន្ទឹម​នឹង​មុខងារ Live Photo។ មាន​ទំនាក់ទំនង​ជាមួយ​កម្លាំង​សង្កត់​នៃ​ម្រាម ទៅ​លើ​អេក្រង់​បង្ហាញ​ដើម្បី​ឆ្លើយតប​នៃ​មុខងារ​នោះ។​

+Status Bar

ផ្នែក​ខាង​លើ​បង្អស់​នៃ​អេក្រង់​ iPhone ដែល​បង្ហាញ​សញ្ញា​នៃ​ Wi-Fi, សេវា​ទូរសព្ទ, ម៉ោង, ភាគរយ​ថ្ម មួយ​ជួរ​នោះ​គេ​ហៅ​ថា Status Bar។ ស្ដាប់​ទៅ​វា​ងាយ​យល់​និង​ឆាប់​ចាប់​បាន​បំផុត។ Status Bar មាន​ការ​វិវត្ត​ទៅ​តាម​ជំនាន់​ដែរ ខណៈ​ iOS 6, iOS 10 និង iOS 11 ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ភាព​ខុស​គ្នា​ទាំង​ស្រុង។​

ប្រភព៖ webopedia | dummies   ប្រែសម្រួល៖ កៅ រក្សា