កប់​ Amazon ​សង់​ទីស្នាក់ការ​ថ្មី​នៅ​អាមេរិក​ខាងត្បូង​តម្លៃ​មិន​ចេះ​តិច!

  • 2017-09-08 11:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Amazon ​បាន​ប្រកាស​ពី​គម្រោង​សង់​ទីស្នាក់ការ​ទីពីរ​ HQ2 ​នៅ​អាមេរិក​ខាងជើង​ដែល​គម្រោង​នេះ​នឹង​ចាយ​លុយ​ ៥ ប៊ីលាន​ដុល្លារ​និង​មាន​បុគ្គលិក​ដល់​ទៅ​ ៥០ ០០០ ​នាក់​ឯណោះ​។

ក្រុមហ៊ុន​យក្ស​នៅ​អាមេរិក​ Amazon ​ឲ្យ​ដឹង​ថា​ ​ខ្លួន​នឹង​ធ្វើ​ឲ្យ​តំបន់​ក្នុង​ទីក្រុង​មាន​មនុស្ស​ច្រើន​ជាង​ ១ ​លាន​នាក់​សម្រាប់ “HQ2” ​ថ្មី​នេះ​ហើយ​វា​ក៏​នឹង​មាន​ក្រុម​ការងារ​និង​នាយក​ប្រតិបត្តិ​ថ្មី​ផង​ដែរ​ ។ រីឯ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ដែល​មាន​ស្រាប់​នៅ​ទូទាំង​ប្រទេស​អាច​រើស​កន្លែង​សម្រាប់​ក្រុម​ការងារ​របស់​ពួកគេ​នៅ​ HQ1, HQ2 ​ឬ​ក៏​ទាំង​ពីរ​តែ​ម្ដង​ ។ នាយក​ប្រតិបត្តិ​និង​ជា​មហា​សេដ្ឋី​លំដាប់​ទី​ពីរ​ក្នុងពិភពលោក​ លោក​ Jeff Bezos ​បាន​និយាយ​ថា​ ទីស្នាក់ការ​ HQ2 ​នឹង​ដូច​ទី​ស្នាក់​ការ​ទី​១​នៅ​ក្រុង​ Seattle ហើយ​វា​នឹង​នាំ​យក​ការ​វិនិយោគ​រាប់​ប៊ីលាន​ដុល្លារ​ និង​ការងារ​ប្រាក់​ខែ​ខ្ពស់​រាប់​ម៉ឺន​កន្លែង​ ។ "យើង​រំភើប​ដែល​រក​បាន​ទីតាំង​ទី​ពីរ​ដែល​ជា​ផ្ទះ​របស់​ពួក​យើង​"។ លោក​បញ្ជាក់។

លោក​ Jeff Bezos

ទីស្នាក់ការ​ទី​១ HQ1 ​នៅ​ Seattle ​ទំហំ​៧៤៣២២៤ ​ម៉ែត្រ​ការ៉េ​មាន​៣៣​ អគារ​ដែល​បើក​កាល​ពី​ឆ្នាំ​២០១០​ក្នុង​នោះ​ការ​វិនិយោគ​ពី​ឆ្នាំ​ ២០១០ ​ដល់​ឆ្នាំ​ ២០១៦ ​បាន​បន្ថែម​ ៣៨​ ប៊ីលាន​ដុល្លារ ​ទៅ​ដល់​សេដ្ឋកិច្ច​របស់​ក្រុង​ ។ បុគ្គលិក​ជាង​ ៣៨០ ០០០ ​ទូទាំង​ពិភពលោក​ក្រុមហ៊ុន​ Amazon ​ជាប់​ឈ្មោះ​ជា​ "ក្រុមហ៊ុន​ច្នៃ​ប្រឌិត​បំផុត​" របស់​បញ្ជី​ Fast Company 2017 ​និង​ជា "​ក្រុមហ៊ុន​ទទួល​បាន​ការ​កោត​សរសើរ​បំផុត​ក្នុង​លោក​"​ របស់​ទស្សនាវដ្ដី​ Fortune និង​ជា​ក្រុមហ៊ុន​ចាប់​អារម្មណ៍​បំផុត​នៅ​អាមេរិក​របស់​ក្រុមហ៊ុន​អាជីវកម្ម​ LinkedIn៕

ប្រភព៖ RT   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី