មិនធម្មតា​ទេ Jaguar Land Rover ​បោះ​ជំហាន​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​​ទៀត​ឥឡូវ

  • 2017-09-08 12:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អង់គ្លេស​ Jaguar Land Rover (JLR) ​និយាយ​កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍​ ថា​ ខ្លួន​នឹង​ផលិត​រថយន្ត​អគ្គិសនី​ ឬ​ម៉ូដែល​ hybrid ចាប់​ពី​ឆ្នាំ​ ២០២០​តទៅ​។

JLR Group ​គឺ​ជា​ក្រុមហ៊ុន​ចុងក្រោយ​គេ​ដែល​ចាប់​យក​ការ​ផ្លាស់​ប្ដូរ​ពី​ម៉ាស៊ីន​ចំហេះ​ ហើយ​វា​ក៏​ជា​ការ​ទាម​ទារ​ស្នើ​សុំ​ពី​រដ្ឋាភិបាល​បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​អាកាស​ធាតុ​ក្រុង​ប៉ារីស​ ។ នាយក​ប្រតិបត្តិ​របស់​ JLR ​លោក​ Ralf Speth ​និយាយថា​៖ <<​យើង​នឹង​ណែ​នាំ​ផលិតផល​អគ្គិសនី​មាន​គ្រប់​ម៉ូដែល​និង​រថយន្ត​កូនកាត់​ hybrid និង hybrid ​ធន់​តូច​>> ។ ដោយ​ឡែក​នៅ​ឆ្នាំ​ក្រោយ​ក្រុមហ៊ុន​ នឹង​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ​ SUV ​គឺ​ Jaguar I-Pace ។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អង់គ្លេស​ថា​ ការ​ផ្តោត​សំខាន់​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី​នឹង​ធ្វើ​ឡើង​ក្នុង​​អង់គ្លេស​ដែល​ភាគ​ច្រើន​នៃ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​នៅ​ទី​នោះ​ដែល​អាច​បង្កើត​ការងារ​ ១០ ០០០ ​ប្រភេទ​ក្នុង​ប្រទេស​ផង​ដែរ​ ។ កាល​ពី​ឆ្នាំ​ ២០១៦ ​ក្រុមហ៊ុន​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​មេ​ Tata Motors ​ប្រាប់​ AFP ​ថា​ ខ្លួន​ចង់​បង្កើន​ការ​ផលិត​រថយន្ត​ទូទាំង​ពិភពលោក​នា​ពេល​អនាគត ។

ប្រទេសបារាំង​និង​អង់គ្លេស​ ប្រទេស​ទាំង​ពីរ​នេះ​ទើប​តែ​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ពួកគេ​នឹង​បញ្ចប់​ការ​លក់​រថយន្ត​ប្រើ​សាំង​ និង​ម៉ាស៊ូត​នៅ​ឆ្នាំ​ ២០៤០ ​ដើម្បី​ចូល​រួម​ចំណែក​កាត់​បន្ថយ​ជាតិ​ពុល​ NO2 ​ក្នុង​បរិយាកាស​ ។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រថយន្ត​អគ្គិសនី​ត្រូវ​បាន​ក្រុមហ៊ុន​ឧស្សាហកម្ម​រថយន្ត​ធំៗ​ចាប់​អារម្មណ៍​គ្រប់​គ្នា​ដូចជា​ក្រុមហ៊ុន​ស៊ុយអែត​ Volvo, Aston Martin, BMW, Hyundai, Audi ​និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ ។ រថយន្ត​អគ្គិសនី​គឺ​ជា​រថយន្ត​ដែល​ត្រូវ​បាន​ផ្ដល់​ថាមពល​ជំរុញ​ដោយ​ម៉ូទ័រ​អេឡិចត្រូនិក​មួយ​ឬ​ក៏​ច្រើន​ជាង​នេះ​ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​រក្សា​ទុក​ក្នុង​អាគុយ​របស់​វា​ ៕

ប្រភព៖ Phys   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម