បុរស​ម្នាក់​ក្លាហាន​ជាង Apple ហ៊ាន​បន្ថែម​រន្ធ​កាស​លើ​ iPhone 7

  • 2017-09-10 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ឈ្មោះ​ Scotty Allen​ ដែល​ធ្លាប់​ល្បី​ឈ្មោះ​តាម​រយៈ​ការ​ធ្វើ​ iPhone ដោយ​ខ្លួន​ឯង​នោះ បាន​ត្រឡប់​មក​វិញ​ជា​មួយ​វីដេអូ​ទី​ពីរ​ដែល​​ម្ដង​នេះ​គាត់​បាន​សម្រេច​ចិត្ត​កែ​ច្នៃ​បន្ថែម​រន្ធ​កាស​ 3.5 mm លើ​ iPhone 7 វិញ​ម្ដង។

បន្ទាប់​ពី​ខិតខំ​អស់​រយៈ​ពេល​ដល់​ ៤ ខែ​លើ​គម្រោង​ការ​បន្ថែម​រន្ធ​កាស​នេះ​ នៅ​ទី​បំផុត​លោក​ Allen ក៏​សម្រេច​បាន​សមិទ្ធផល​ដ៏​ធំ​មួយ​តាម​សេចក្ដី​ប្រាថ្នា​ គឺ​ iPhone 7 ដែល​មាន​រន្ធ​កាស​ 3.5 mm ហើយ​ថែម​ទាំង​ដំណើរ​បាន​ប្រក្រតី​ទៀត​ផង។ បុរស​រូប​នេះ​បាន​លើក​ឡើង​តាម​រយៈ​វីដេអូ​ដែល​មាន​រយៈពេល​ជាង ៣០ នាទី​ថា​​​គាត់​ចំណាយ​ពេល​ ៤ ខែ​​នៅ​ទីក្រុង​ Shenzhen ប្រទេស​ចិន​ដើម្បី​ដំឡើង​ Tool ជា​ច្រើន, ឆ្លង​កាត់​ការ​ឌីហ្សាញ​​បន្ទះ​សៀគ្វី​ ៧ ផ្សេង​គ្នា និង បាន​ចំណាយ​ iPhone ៣ គ្រឿង​ ដើម្បី​​អាច​សម្រេច​គម្រោង​នេះ។

នៅ​នាទី​ទី​ ៣០ ក្នុង​វីដេអូ​ខាង​លើអ្នក​នឹង​ឃើញ​ថា​​លោក Allen ដែល​ជា​​អតីត​វិស្វករ​ផ្នែក Software បាន​ផលិត​បាន​ iPhone 7 ដែល​មាន​រន្ធ​កាស​ 3.5 mm បាន​ដោយ​ជោគជ័យ​ ដោយ​បាន​បង្ហាញ​ពី​​ការ​ប្រើ​ប្រាស់​រន្ធ​កាស​នេះ​ផង​ដែរ៕​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម