រូប​ក្រមួន​របស់ Lay ដូចគ្នា​នឹង​រូប​ពិត​អស់​ស្ទះ មើល​មួយ​ភ្លែត​អាច​ច្រឡំ!

  • 2017-09-09 09:51:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Lay បាន​ក្លាយ​ជា​សមាជិក​ដំបូង​គេ​របស់​ EXO និង​ជា​ជន​ទី​ ៣​របស់​ ផលិតកម្ម​ SM ដែល​មាន​រូប​ក្រមួន​របស់​ខ្លួន ស្ថិត​នៅ​សារមន្ទីរ​ Madame Tussauds ក្នុង​ទីក្រុង​ប៉េកាំង។

កាល​ពី​ខែ​មុន​ សារមន្ទីរ​ដ៏​ល្បី​នៅ​ចិន​មួយ​នេះ​ បាន​ប្រកាស​ជា​សាធារណៈ​ ពី​ស្នាដៃ​ថ្មី​ជា​រូប​ក្រមួន​របស់​ តារា​ចម្រៀង​ និង​សម្ដែង​ Lay។ យ៉ាង​ណា​មិញ​ប្រុស​សង្ហា​មុខ​ស្រទន់​រូប​នេះ​ គឺ​ជា​តារា​ប្រុស​ទី​ ៣​របស់​ ផលិតកម្ម​ SM ហើយ​ដែល​មាន​រូប​ក្រមួន​តំណាង​ខ្លួន​ បន្ទាប់​ពី​ក្រុម​ចម្រៀង​ TVXQ និង​ លោក​ Choi Siwon សមាជិក​ក្រុម​ Super Junior។

គួរ​បញ្ជាក់​ថា​ រូប​ក្រមួន​របស់​ Lay បាន​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ០៨​ ខែ​កញ្ញា ហើយ​ថ្ងៃ​នោះ​ ម្ចាស់​រូប​ដើម​នេះ​ ក៏​បាន​ទៅ​ចូល​រួម​ និង​ថត​រូប​កៀក​កិត​ជាមួយ​រូប​សំណាក​របស់​ខ្លួន​ដែរ។ បើ​តាម​រូប​ភាព​ ឃើញ​ថា​រូប​តំណាង​នោះ​ ពិត​ជា​ដូច​ Lay បេះបិទតែ​ម្ដង ទាំង​រាង​រូវ​ កម្ពស់​ មាឌ និង​មុខ គឺ​ដូចគ្នាឥឥតខ្ចោះ​តែ​ម្ដង​៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី