មនុស្ស៦លាននាក់ ត្រូវជម្លៀសខ្លួន ក្រោយព្យុះសង្ឃរា Irma វាយប្រហារ រដ្ឋ Florida

  • 2017-09-11 00:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ ខ្យល់​ព្យុះ​សង្ឃរា Irma បាន​វាយប្រហារ​ភាគ​ខាងត្បូង​នៃ​ទីក្រុង Naples រដ្ឋធានី Florida សហរដ្ឋអាមេរិក ដោយ​ខ្យល់​ព្យុះ​នោះ​មាន​កម្ពស់ រហូត​ដល់​ទៅ ៤,៥ ម៉ែត្រ។

ជា​មួយ​គ្នា​នេះ​ដែរ ខ្យល់​ព្យុះ Irma បាន​បោក​បក់​លើ​កោះ Marco Island នៅ​ឯ​នាយ​ឆ្នេរ​សមុទ្រ​ភាគ​ខាងលិច​រដ្ឋ Florida ជាមួយ​នឹង​ល្បឿន​ខ្យល់ ១៩២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​បាន​ធ្លាក់​ចុះ​ទៅ​ជា ខ្យល់​ព្យុះ​ប្រភេទ​ទី​២ (Category 2) វិញ។

ផ្ទះ​សម្បែង​ជាង ២,៥ លាន​ខ្នង នៅ​រដ្ឋ​ខាង​លើ កំពុងតែ​គ្មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់ ខណៈ​ផ្នែក​ខ្លះ​នៃ​ទីក្រុង Miami ក៏​ត្រូវ​ទឹក​ជន់​លិច​ផង​ដែរ។

បើ​យោង​តាម​ព័ត៌មាន​ចុង​ក្រោយ​បង្អស់ នៅ​វេលា​ម៉ោង ១១ យប់ ថ្ងៃ​អាទិត្យ មជ្ឈមណ្ឌល National Hurricane Center ហៅ​កាត់​ថា NHC បាន​ឲ្យ​ដឹង​ថា ខ្យល់​ព្យុះ Irma កំពុងតែ​វាយ​ប្រហារ​ទីក្រុង Fort Myers។ គួរ​បញ្ជាក់​ថា មនុស្ស​ចំនួន ៦,៣ លាន​នាក់​នៅ​ក្នុង​រដ្ឋ Florida ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ជម្លៀស​ខ្លួន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម