ត្បិត​ធ្លាក់​បាក់​ឌុប​ជាលើក​ទីពីរ ក៏​សិស្ស​ពិការដៃជើង​ទាំងសងខាង​រូបនេះ​នៅ​បន្ត​ស្វែង​រកវិជ្ជា

  • 2017-09-11 02:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​ពិការ​ទាំងដៃ ​និងជើង ​ដែល​មាន​ឈ្មោះ​ថា រដ្ឋ តុលា ​បានធ្លាក់​បាក់ឌុប​ជាលើក​ទី២ សម្រាប់ឆ្នាំ​ ២០១៧​។ តុលាឲ្យដឹងថា ​ប្អួននឹងមិន​រៀនថ្នាក់ទី១២ ​ម្ដងទៀត​នោះទេ តែប្អូន​ប្ដេជ្ញា​យ៉ាង​មុតមាំ​ថា​ នឹង​បន្តគម្រោង​ជីវិតមួយ​នេះ​ឲ្យ​ល្អ​បំផុត​តាម​អ្វីដែល​ខ្លួនមាន​ ។

តុលា ​បានប្រាប់​ Sabay តាម​ទូរស័ព្ទនាម្សិលមិញ​ថាៈ «​ដូចដែល​ខ្ញុំធ្លាប់​និយាយ​ចឹង ​ទោះធ្លាក់​ឬជាប់​​ក៏ដោយ ក៏​ខ្ញុំ​នឹង​ស្វែងរក​លទ្ធភាព​ ​ដើម្បី​រៀន​បន្ត​ដែរ។ ​ខ្ញុំប្រហែល​ជាជ្រើសរើស​ជំនាញ​ភាសាអង់គ្លេស​ ព្រោះ​តែខ្ញុំពូកែ​ភាសាស្រាប់​ ណាមួយ​រូបរាងខ្ញុំ​បែបនេះ​ផង​»។

យ៉ាងណាមិញ​ ថ្ងៃ​ប្រកាសលទ្ធផល​ តុលា មិន​បានមក​មើលដោយ​ផ្ទាល់​នោះទេ​ ដោយ​ពឹង​ឲ្យ​ក្រុមការងារ​ Sabay ​ជួយថត​តារាងពិន្ទុឲ្យ​ ដោយ​តារាង​និទ្ទេស​សរុប​ទាំងអស់ ​តុលា បាន ជាប់តែ​មុខវិជ្ជាខ្មែរ ប្រ​វត្តិ និង​អង់គ្លេសប៉ុណ្ណោះ ហើយ​ភាសា​អង់គ្លេស​ តុលាបាន​និទទេស D ខណៈ​មុខវិជ្ជា​ផ្សេងទៀតធ្លាក់៕

អត្ថបទ៖ ស៊ិន សាវ៉េត