លទ្ធផល​បាក់​ឌុប៖ អបអរ សូដេវីដ ​តែ​សោកស្ដាយ​ចំពោះ សឿត បារាំង

  • 2017-09-11 02:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ក្រុម​ធំ​២​នាក់ ​បាន​ទៅ​ប្រលង​បាក់​ឌុប​កាល​ពី​ពេល​កន្លង​ទៅ​នេះ ក្រោយ​ពី​ជួយ​ក្រុម​គោ​ព្រៃ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​។

អ៊ឹង សូដេវីដ
សឿត បារាំង

មុន​ចូល​ប្រលង ​កីឡាករ​ទាំង​ពីរ​បាន​បញ្ជាក់​ថា​សុទ្ធ​តែ​រំពឹង​ថា​នឹង​បាន​លទ្ធផល​ល្អ ​បើ​ទោះ​ជា​ខ្លួន​រវល់​ច្រើន​ជា​មួយ​បាល់ទាត់ ប៉ុន្តែ​ការ​រៀន​សូត្រ​នៅ​តែ​ប្រឹងប្រែង​មិន​បោះ​បង់​ចោល​ឡើយ។ យ៉ាងណាមិញ ​លទ្ធផល​ចេញ​មក​កាល​ពី​ម្សិលមិញ​នេះ ​គឺ​ខ្សែ​ប្រយុទ្ធ អ៊ឹង សូដេវីដ ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​ទទួល​បាន​ដល់​និទ្ទេស D ​ថែម​ទៀត​ផង។ ចំពោះ ​ខ្សែ​ការពារ សឿត បារាំង ​វិញ ​ពិត​គួរ​ឱ្យ​ស្ដាយ​មិនមែន រូបគេ​មិន​បាន​ជាប់​នោះ​ទេ។

អត្ថបទ៖ មុន្នីរម្យ