ដំណឹង​ល្អ​សម្រាប់ប្អូនៗសិស្ស​ឆ្នើម​​​និទ្ទេស A ពី​ទឹក​ផ្លែឈើ Freshy

  • 2017-09-11 02:47:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ដើម្បី​អបអរសាទរ លើកទឹកចិត្ត​ប្អូន​ៗដែល​បាន​ខិត​ខំ​ប្រលង​ជាប់​បាក់​ឌុប និង​ដើម្បី​រៀន​បន្ត​នៅ​មហា​វិទ្យា​ល័​យ ក្រុមហ៊ុន​ទឹក​ផ្លែឈើ Freshy បាន​ឧបត្ថម្ភ​ជា​កាដូ​ញ៉ាំ​ទឹក​ផ្លែឈើ Freshy​ ​ពេញ​មួយ​ឆ្នាំ ជាមួយនឹង​រង្វាន់​កុំព្យូទ័រ​យួរ​ដៃ​ម្នាក់​មួយ​គ្រឿង​ចំនួន​ ២០​នាក់​ ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ថែម​ទៀ​តផង​។

ឆ្នាំ​នេះ​​បេក្ខជន​ប្រឡង​​ "ជាប់"សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង ២១ សីហា ២០១៧ មានចំនួន​ ៦៣ ៦៦៨នាក់​ ត្រូវ​ជា​៦៣,៨៤% នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន​ ៩៩ ៧២៨នាក់​។ ថ្នាក់​វិទ្យា​សាស្ត្រ​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ ៣៤ ២៣៤នាក់ ត្រូវ​ជា​៥៣,៤០% និង​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ២៩ ៤៣៤នាក់​ ត្រូវ​ជា​៨២,៦២%។

ក្នុង​នោះ បេក្ខជន​ទទួល​និទ្ទេស៖

  • និទ្ទេស A៖ ចំនួន ៤២៤នាក់

  • និទ្ទេស​ B៖ ចំនួន​ ២ ៤៦៤នាក់

  • និទ្ទេស C៖ ចំនួន​ ៥ ០០០នាក់

  • និទ្ទេស​ D៖ ចំនួន​ ៩ ១២៣​នាក់

  • និទ្ទេស​ E៖ ចំនួន ៤៦ ៦៥៧នាក់

Freshy សង្ឃឹមថា​ប្អូនៗ​នឹង​សប្បាយចិត្ត​ជាមួយ​កាដូ​នេះ ព្រម​ទាំង​ខិត​ខំ​សិក្សា​បន្ត​ដើម្បី​ជា​សសរ​ដ៏​រឹងមាំ​សម្រាប់​គ្រួសារ​ និង​ប្រទេសជាតិ​យើង​។ ឆ្នាំ​មុន​ក្រុមហ៊ុន​ទឹក​ផ្លែឈើ​នេះ​ ក៏​បាន​​ឧបត្ថម្ភ​កាដូ​ញ៉ាំ​ពេញ​មួយ​ឆ្នាំ​ដល់​ប្អូនៗ​ជាប់​និទ្ទេស A ជាង ៤០០​នាក់ និង​រង្វាន់​កុំព្យូទ័រ​យួរ​ដៃ​មួយ​ចំ​នួន​ទៀ​ត​ផង​ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​បន្ត​សិក្សា​ដែរ៕


ដោយ៖ ថា ម៉ាលីដា