វាយ​កូន​ឃ្លី​លើ​តុ បង្កើត​ពាន​​រឹតចំណង​​មិត្តភាព​កម្ពុជា-​​ចិន​​ប្រើ​ពេល​ជិត​១​ខែ​ទើប​ចប់

  • 2017-09-11 02:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​​បាន​បង្កើត​ពាន​រង្វាន់​​រឹតចំណង​មិត្ត​ភាព​កម្ពុជា-​ចិន​ «​ពាន​រង្វាន់​ស្រាបៀរ​អង្គរ​លើក​ទី​២» ដែល​ប្រើ​រយ​ពេល​ជិត​១​ខែ​ ទើប​បញ្ចប់​​នៅ​សហព័ន្ធ​កីឡា​វាយ​កូន​​ឃ្លី​លើ​តុ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។

​ពាន​រង្វាន់​នេះ​ចាប់​ផ្ដើម​ប្រកួត​​​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា មក​ម្ល៉េះ ប៉ុន្តែ​ទើប​តែ​ធ្វើ​ពិធី​បើក​ការ​ប្រកួត​ម្សិល​មិញ​នេះ ​ដោយ​​ធ្វើ​ការ​ប្រកួត​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៧ ទើប​បញ្ចប់​យុទ្ធនាការ​ប្រកួត​កួត​របស់​ខ្លួន។ ក្រុម​ចូល​រួម​មាន​ចំនួន ១៩ ក្នុង​នោះ​ក្រុម​មក​ពី​​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មាន​ចំនួន ៩ ​​ក្រុម និង​ក្រុម​មក​ពី​តាម​បណ្ដា​ក្លឹប​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ១០​ក្រុម​។

​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពាន​រង្វាន់​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ធំ​​គឺ​ រឹតចំណង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ។ អ្វី​ដែល​ពិសេស​ក៏​អាច​ឲ្យ​កីឡាករ​វាយ​កូន​ឃ្លី​លើ​តុ​របស់​កម្ពុជា​ ទទួល​បាន​បទ​ពិសោធ​ថ្មី​ៗ ពី​សំណាក់​ប្រទេស​ដែល​មាន​​សក្ដានុពល​នៃ​ប្រភេទ​កីឡា​​មួយ​នេះ​​ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​