TOYOTA​ ចេញ​រថយន្ត​​ពីរ​ម៉ូដែល​បំពាក់​ម៉ាស៊ីន​ថ្មី​ ស៊ីប្រេង​តិច​ជាង​មុន

  • 2017-09-11 03:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្តាហ៍​មុន​នេះ ​ក្រុម​ហ៊ុន​តូយូតា​(ខេមបូឌា)​ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត​តូយូតា​ចំនួន​ពីរ​ម៉ូឌែល​គឺ​រថយន្ត​តូយូតា​Fortuner ជា​ប្រភេទ​រថយន្ត​ SUV និង​រថយន្ត​តូយូតា Hilux Revo ជា​ប្រភេទ​រថយន្ត​ Pick UP។

រថយន្ត​ស៊េរី​ឆ្នាំ​២០១៨​ ទាំង​ពីរ​នេះ ​បំពាក់​ម៉ាស៊ីន​ថ្មី​ប្រភេទ ​GD ​ជា​ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត​ 1GD-FTV 2.8L ភ្ជាប់​ជាមួយ VN Turbo មាន​ថាមពល​អតិបរមា Max.Output​ស្មើ​នឹង​ 130KW(175hp)/3400rpm និង​កម្លាំង​រមូល​អតិបរមា​ Max.Torque ស្មើនឹង​​450Nm/600-2400rpm។

Fortuner 2018

ក្រុមហ៊ុន​អះអាង​​ថា ម៉ាស៊ីន​ថ្មី​ GD ​ស៊ីប្រេង​តិច​បំផុត ​និង​មានសម្លេង​ស្ងាត់​​ជាមួយ​ប្រព័ន្ធ​បំពាក់​ថ្ មី​ECO និង​PWR Mode។ ក្រៅ​ពី​នេះ​ក៏​មាន​បំពាក់​នូវ​អំពូល​​ Daytime Running Light ផ្នែក​ខាង​មុខ​។​ រី​ឯ​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​បំពាក់​ជាមួយ​ប្រព័ន្ធ​កម្សាន្ត​ Touch-Sceen ទំហំ​៧អ៊ីញ។

ចំពោះ​កៅអី​វិញ​អាច​បត់​បែន​បាន​៨​ទិស​ផ្សេង​គ្នា​ស្រប​ទៅតាម​តម្រូវ​ការ​។ រថយន្ត​តូយូតា​ស៊េរី​ថ្មី​នេះ​បាន​ភ្ជាប់​ជាមួយ​ពោង​សុវត្ថិភាព​ចំនួន​៩​និង​ប្រព័ន្ធ​ហ្រ្វាំង​សុវត្ថិភាព​ជាច្រើន​មាន​ដូចជា៖

  • ហ្រ្វាំង​ជំនួយ​មិន​ឲ្យ​អូស​កង់​(ABS), BA
  • ប្រព័ន្ធ​ហ្រ្វាំង​លំ​នឹង​(VSC)
  • ប្រព័ន្ធ​គ្រប់​គ្រង់​ការ​អូស​សណ្ដោង​(TSC)
  • ប្រព័ន្ធ​ការ​ពារ​ពេល​មាន​អាសន្ន​(BOS)
  • ប្រព័ន្ធ​ផ្ដល់​​សញ្ញា​ពេល​មាន​អាសន្ន​(EBS) និង​ប្រព័ន្ធ​គ្រប់គ្រង​ទំនាញ​( A-TRC)​
Hilux-Revo 2018

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម