ទើបចេញថ្មីៗ តារាងទូរសព្ទ​ល្បឿន​លឿន​ដាច់​គេ​ក្នុង​លោក​ទាំង​ ១០

  • 2017-09-11 03:55:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​ថ្មីៗ​នេះ​​វិបសាយ​​ AnTuTu ជំនាញ​ខាង​តេស្ត​សមត្ថភាព​ស្មាតហ្វូន​បាន​បញ្ចេញ​​ស្ថិតិ​​ថ្មី ​​​បង្ហាញ​អំពី​ស្មាតហ្វូន​ដែល​មាន​សមត្ថភាព​ល្អ​ដាច់​គេ​ទាំង​ ១០ ប្រចាំ​ខែ​សីហា​ ឆ្នាំ​ ២០១៧។

តាម​ស្ថិតិ​បង្ហាញ​ថា​ OnePlus 5 ស្ថិត​នៅ​លំដាប់​កំពូល​ទី​មួយ​ជា​មួយ​ពិន្ទុ​ជា​មធ្យម​ ១៨១ ០៤២ តាម​ពី​ក្រោយ​ដោយ​ HTC U 11 ដែល​មាន​ពិន្ទុ​ ១៧៩ ៨៨៣ ។ លេខ​បី​បាន​ទៅ​លើ​ស្មាតហ្វូន​ nubia Z17 ជា​មួយ​ពិន្ទុ​ ១៧៧ ១២២ ។ Galaxy S8+ និង S8 ដែល​ប្រើ​បន្ទះ​ឈីប​ Exynos 8895 ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ ៤ និង ៥ ជា​មួយ​ពិន្ទុ​ជា​មធ្យម​ ១៧២ ៧១១ និង ១៧២ ៦១០

ដោយ​ឡែក Galaxy S8+ និង Galaxy S8 ដែល​ប្រើ​បន្ទះឈីប​ Snapdragon 835 ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ ៧ និង លេខ​ ១០ ជា​មួយ​ពិន្ទុ​ជា​មធ្យម​ ១៧០ ៤៨៧ និង ១៦៤ ០៣៣ ។ ចំណែក​ iPhone 7 Plus ឯណោះ​វិញ​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ ៩ ដោយ​មាន​ពិន្ទុ​ ១៦៧ ៨៩១

​​បញ្ជី​នេះ​អាច​នឹង​ប្រែ​ប្រួល​នៅ​ពេល​ដែល​ Apple ប្រកាស​ចេញ​ iPhone ជំនាន់​ថ្មី​ដែល​មាន​ដល់​ទៅ​ ៣ ម៉ូដែល៕

ប្រភព៖ AnTuTu   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម