វែន​ ហុងជីវុង​ មាន​ក្ដី​ស្រមៃ​ចង់​ល្បី​ដូច​ «Idol​ ឃីម​ ឌីម៉ា»

  • 2017-09-11 08:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ក្លឹប​កងកេងមានរិទ្ធ​ខេត្ត​បាត់ដំបង​ វែន​ ហុងជីវុង​ ប្ដេជ្ញា​ចិត្ត​នឹង​ខំប្រឹង​ដើម្បី​ល្បី​ឈ្មោះ​ឲ្យ​ដូច​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​២០១៧​ ឃីម​ ឌីម៉ា​ នៅ​ពេល​ខាង​មុខ​នេះ។​

កីឡាករ វែន​ ហុងជីវុង​ ក្រហម

វែន​ ហុងជីវុង​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ទាំង​អស់​ គេ​ស្រឡាញ់​ និង​ពេញ​បំផុត​នោះ​គឺ​ជើង​ខ្លាំង​ដែល​ទើប​ឈ្នះ​មេដាយ​ស៊ីហ្គេម​ថ្មីៗ​នេះ​ ឃីម​ ឌីម៉ា​ ជាង​គេ​ព្រោះ​ស្នៀត​ប្រយុទ្ធ​ធ្ងន់​ ហើយ​ច្បាស់​តែ​ម្ដង។​ ក្ដី​ស្រមៃ​របស់​អ្នក​ប្រដាល់​វ័យ​២២ឆ្នាំ​ខាង​លើ​ ចង់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅ​ពេល​ខាង​មុខ​ ហើយ​បច្ចុប្បន្ន​នេះ​ ខ្លួន​ចំណាយ​ពេល​ច្រើន​តែ​លើ​ការ​ហ្វឹកហាត់​តែ​ម្ដង។​

កីឡាករ វែន​ ហុងជីវុង​ ក្រហម

អ្នក​ប្រដាល់​មក​ពី​បាត់ដំបង​ខាង​លើ​បន្ថែម​ទៀត​ថា​ ដោយ​មាន​គោលដៅ​បែប​នេះ​ហើយ​ ទើប​រូប​គេ​ព្យាយាម​ហ្វឹកហាត់​ជា​ប្រចាំ​តែ​ម្ដង​ ហើយ​បាន​ការ​បង្ហាត់​បង្ហាញ​ពី​បង​ប្រុស​ផង​នោះ​ ជីវុង​ មិន​ហ៊ាន​ប្រហែស​និង​ការ​ហ្វឹកហាត់​នោះ​ទេ​ និង​ប្ដេជ្ញា​តស៊ូ​ប្រកួត​ឲ្យ​ខ្លាំង​បំផុត​ឆ្ពោះ​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ Tv 5 Knock Out​ នេះ។​

វែន​ ហុងជីវុង​

វែន​ ហុងជីវុង​ ឡើង​សង្វៀន​បាន​ជាង​ ៥០ដង​ មក​ហើយ ​បច្ចុប្បន្ន​នេះ​គេ​បាន​ឈាន​ទី​វគ្គ​ទី២ ​ឬ​វគ្គ​១៦នាក់​ហើយ​នា​ពាន​រង្វាន់​ Tv5 Knock Out Series​ របស់​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥​ ក្រោយ​ផ្ដួល​អ្នក​ប្រដាល់​ចាស់​វស្សា​ ហ៊ឹម​ សារ៉ាន​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៩ ​កញ្ញា​ ប៉ុន្មាន​ថ្ងៃ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​