មក​ដឹង​ពី​គោល​បំណង​របស់​សិស្ស​និទ្ទេស​A នៅ​តាម​ខេត្ត​ម្តង​មើល៍

  • 2017-09-11 08:03:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​ទន្ទឹង​រង់​ចាំ​លទ្ធផល​ដោយ​អន្ទះសា​ យុវសិស្ស​ពី​រនាក់​ដែល​ជាសិស្ស​នៅ​វិទ្យាល័យ​ជាមួយ​គ្នា​ក្នុង​ខេត្តកំពត​​នៅ​ព្រឹកនេះ​ បាន​ដឹង​ហើយ​ថា​ខ្លួន​​បាន​ជាប់​និទ្ទេស​A ដែល​ថា​នេះ​ជា​អ្វី​ដែល​ជាសេចក្តីប៉ង​ប្រាថ្នា។

យុវសិស្ស​ គួន សេងសម្បត្តិ ប្រាប់​អ្នក​សារព័ត៌មាន​ Sabay ថា​ខ្លួន​បាន​ចាប់​គិត​ក្នុង​ចិត្ត​តាំងពី​ថ្នាក់ទី​១១​មក​ម្លេះ​ថា​នឹង​ខិត​ខំ​រៀន​យក​និទ្ទេស​A នេះ​ឲ្យ​បាន។ ដូជ​បំណង​ប្រថ្នា​យុវជន​វ័យ​ក្មេង​រូប​នេះ​ពិត​ជា​បាន​ដូច​បំណង​មែន និង​បាន​លំដាប់ពិន្ទុ​៩៩,៦១៤។

សេងសប្បត្តិ​បន្តថាៈ «ខ្ញុំ​ចង់​មក​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ នៅ​ដេប៉ាតឺម៉ង់​សិក្សា​អន្តរជាតិ»។

(យុវសិស្ស គួន សេង​សម្បត្តិ ក្រោយ​ដឹង​លទ្ធផល)

ចំណែក​យុវត្តី សាង គឹមហួយ វិញ​ថា​កញ្ញា​ពិត​ជា​មាន​ចិត្ត​រំភើបជា​ខ្លាំង​ក្រោយ​ឃើញ​លទ្ធផល​ថា​កញ្ញា​បាន ទទួល​និទ្ទេស​ A នេះ។ «ខ្ញុំ​រៀបហូប​បាយ ប៉ុន្តែ​មិត្ត​ភក្តិ​ប្រាប់ថា​គេ​បិទ​លទ្ធផល​ហើយ ចឹង​ខ្ញុំ​ក៏​មក​សាលា​តែ​ម្តង...​មិន​ទាន់​ដល់​កន្លែងមើល​ឈ្មោះ​ផង​អ្នកគ្រូ​រត់​មក​ប្រាប់​ថា​ខ្ញុំ​ជាប់​ហើយ​បាន​និទ្ទេស​ A»។ ក​ញ្ញា​បន្ថែម។​

(យុវត្តី សាង គឹមហួយ ផ្តល់​បទម្ភាសន៍ក្រោយ​ដឹងលទ្ធផល)

ក​ញ្ញា សាង គឹម​ហួយ បាន​និទ្ទេស​ A លំដាប់ពិន្ទុ ៩៩,៦៩៦។ យុវត្តិ​វ័យ​ក្មេង​រូបនេះ​បញ្ជាក់ថា​កញ្ញា​ចង់​មក​រៀន​ត្រៀម​នៅ​ភ្នំពេញ​ដើម្បី​ត្រៀម​ប្រឡង​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ដោយ​ថា​ទៅ​ថ្ងៃអនាគត​កញ្ញាចង់​ក្លាយជាគ្រូ​ពេទ្យ។​

កាលពី​ឆ្នាំ​២០១៦​ ខេត្ត​កំពត​មានសិស្ស​និទ្ទេស​ A ចំនួន​១១​នាក់ និង​នៅ​ឆ្នាំនេះ ខេត្ត​ជាប់សមុទ្រ​មួយ​នេះ​មាន​សិស្ស​ជាប់​និទ្ទេស​A ចំនួន​២១​នាក់៕​

អត្ថបទដោយ៖ គឹមសាយ