Xiaomi ចេញ​ឡេបថបថ្មី​ ទុក​ប្រជែង MacBook Pro តម្លៃថោកជាងពាក់​កណ្ដាល

  • 2017-09-11 12:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mi Notebook Pro ដែល​ជា​ឡេបថប​ថ្មី​របស់​ក្រុមហ៊ុន​ចិន​ Xiaomi ​ត្រៀម​ប្រជែង​ជាមួយ​ MacBook Pro ​របស់​ Apple ដោយ​នាំ​យក​បច្ចេកវិទ្យា​ និង​ការ​ឌីហ្សាញ​យ៉ាង​ល្អ​ឥត​ខ្ចោះ។

ក្រុមហ៊ុន​ Xiaomi បាន​ប្រឡូក​ក្នុង​ទីផ្សារ​ឡេបថប​កាល​ពី​ឆ្នាំ​មុន​ដោយ​បញ្ចេញ​ Mi NoteBook Air ​ប្រជែង​ MacBook Air ​សូម្បី​តែ​ឈ្មោះ​ និង​ការ​ឌីហ្សាញ​ក៏​ស្រដៀង​គ្នា​ដែរ។ ដោយឡែក​ឆ្នាំ​នេះ​ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​ប្រហែល​ ៨ ១០០ ​នាក់​នេះ​​ចង់​ប្រជែង​ជាមួយ​ផលិត​របស់​ Apple ​គឺ MacBook Pro ​វិញ​ម្តង។

Mi Notebook Pro ​មាន​ចំណុច​ពិសេស​វ៉ា​ដាច់​ MacBook Pro ​មាន​រន្ធ​ដោត​ច្រើន​សម្បូរ​បែប​ដូចជា​ប្រភេទ​ USB-C , USB ports ​និង​ HDMI ​ខណៈ​ MacBook Pro ​មាន​ត្រឹម​តែ​ប្រភេទ​ Thunderbolt 3 USB-C ៣​កន្លែង​តែ​ប៉ុណ្ណោះ។ យ៉ាងណាមិញ​ក្រុមហ៊ុន​ Xiaomi​ មិន​បាន​បញ្ជាក់​ថា​ឡេប​ថប​ថ្មី​នេះ​នឹង​អាច​រក​ទិញ​បាន​នៅ​ពេល​ណា​ និង​ដាក់​លក់​ក្នុង​ប្រទេស​ណា​នោះ​ទេ​ តែ​ខ្លួន​ទំនង​ជា​លក់​នៅ​ចិន​ព្រោះ​កាល​ពី​ Mi NoteBook Air ​ត្រូវ​បាន​ដាក់​លក់​នៅ​ចិន។

លក្ខណៈ​ពិសេស​របស់​ Mi NoteBook Pro ៖

  • អេក្រង់​ទំហំ​ ១៥,៦ ​អ៊ីង

  • CPU Quad-Core i7 ​ដែល​ជា​ Processor ​ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន​ Intel

  • RAM 16 GB

  • អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ SSD ទំហំ​ដល់ 1 TB

  • ក្រាហ្វិក​ Nvidia GeForce MX150

  • បច្ចេកវិទ្យា​ស្កេន​ម្រាមដៃ​ (fingerprint) ​បង្កប់​នៅ​ក្នុង​ trackpad
  • រន្ធ​ដោត​ប្រភេទ​ USB-C ports ​និង​ប្រភេទ​ធម្មតា​ USB ports ​ពីរ​កន្លែង​និង​រន្ធ​ដោត​ HDMI

  • តម្លៃ​ ៩៨០ ​ដុល្លារ​អាមេរិក

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី