១​បទ​នេះ​នៅ​តែ​ពីរោះ​រណ្ដំ​ចិត្ត​​ តារា​ចម្រៀង​​ស្រី​ស្ទើរ​គ្រប់​ជំនាន់​យក​មក​ច្រៀង​ត្រាប់​ឡើង​វិញ​​

  • 2017-09-12 03:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​"ចាំ​នៅតែ​ចាំ​" ​ជា​សំនៀង​ដើម​​រាជិនី​សំឡេង​មាស​​ រស់ សេរីសុទ្ធា ​ត្រូវ​បាន​​តារា​ចម្រៀង​​ស្រី​ល្បី​ឈ្មោះ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​យក​មក​ច្រៀង​សា​ឡើង​វិញ​​ជា​បន្ត​បន្ទាប់​ ហើយ​នៅ​តែ​ពីរោះ​ និង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​មិត្ត​អ្នក​ស្ដាប់​ដដែល​​ ។

ដោយ​សារ​តែ​មាន​ការ​គាំ​ទ្រ​​ពី​សំណាក់​មហា​ជន​ថ្ងៃ​នេះ​ Sabay សូម​ធ្វើ​ការ​បង្ហាញ​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​៣​រូប​បាន​យក​បទ​ "ចាំ​នៅតែ​ចាំ​" ​មក​ច្រៀង​ត្រាប់​តាម​សារ​ជា​​ថ្មី​មាន​ ម៉េង កែវពេជ្ជតា ទូច ស៊ុននិច និង​ លី អ៊ីវ៉ាធីណា ​។

គួរ​បញ្ជាក់​ថា​ “ចាំ​នៅតែ​ចាំ​" និពន្ធ​ទំនុក​ច្រៀង​ដោយ​ អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត ដឹក​នាំ​ភ្លេង​លោក​​ មែរ ប៊ុន និង​​​បក​ស្រាយ​យ៉ាង​ពីរោះ​រណ្ដំ​ចិត្ត​​ពី​រាជិនី​សំឡេង​មាស​ រស់ សេរីសុទ្ធា ។​ចំណែក​ឯ​បទ​ភ្លេង​វិញ​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​។

"ចាំនៅ​តែ​ចាំ​" ច្រៀង​ដោយ​​រាជនី​សម្លេង​មាស​ រស់ សេរីសិទ្ធា

ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យូរ​ទៅ​រីករាយ​សណ្ដាប់​ និង​ទស្សនា​បទ​ "ចាំ​នៅតែ​ចាំ​" ដែល​បកស្រាយ​ពី​តារា​ចម្រៀង​ស្រី​ទាំង​៣ រូប​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖

១/"ចាំនៅ​តែ​ចាំ​" ច្រៀង​ដោយ​អ្នក​នាង​ ម៉េង កែវពេជ្ជតា

២/ "ចាំនៅ​តែ​ចាំ​" ច្រៀង​ដោយ​ ទូច ស៊ុននិច

៣/"ចាំនៅ​តែ​ចាំ​" ច្រៀង​ដោយ​ លី អ៊ីវ៉ាធីណា

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន