Dybala ប្រាប់​ពី​មូលហេតុ​ដែល​ខ្លួន​ពិបាក​លេង​ជាមួយ​ Messi

  • 2017-09-12 02:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paulo Dybala បាន​ប្រាប់​ពី​មូលហេតុ​ដែល​ខ្លួន​ពិបាក​នឹង​លេង​ចុះ​សម្រុង​ជាមួយ​ Lionel Messi បើ​សិន​ជា​ពួក​គេ​​លេង​ក្នុង​ក្រុម​ជាមួយ​គ្នា។

Messi និង Dybala

ទាំង​ Messi និង​ Dybala សុទ្ធ​តែ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​ប៉ុន្តែ​នៅ​ក្លឹប​អាជីព​វិញ​តារា​ឆ្នើម​ទាំង​ពីរ​គឺ​លេង​ឲ្យ​ក្លឹប​រៀង​ៗ​ខ្លួន។ កន្លង​មក​ទាំង​ក្លឹប Barcelona និង​​ Messi ផ្ទាល់​សុទ្ធតែចង់​បាន​ Dybala ​ប៉ុន្តែ​កីឡាករ​ជួរ​មុខ​ Juventus ហាក់​មិន​​បង្ហាញ​បំណង​ទៅ​លេង​ជាមួយ​រៀមច្បង​ទាល់​តែ​សោះ​។​​

ឆ្លើយ​ក្នុង​កិច្ច​សម្ភាសន៍​មុន​ការ​ប្រកួត​ Champions League ខ្សែ​ប្រយុទ្ធ​ Dybala ​ទទួល​ស្គាល់​ថា​ Messi ​ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប​ក្នុង​លោក​ ហើយ​ខ្លួន​ពិត​ជា​បាន​រៀន​សូត្រ​ច្រើន​ពី​សិស្ស​ច្បង​នៅ​ក្រុម​ជម្រើស​ជាតិ ​ប៉ុន្តែ​បើ​ឲ្យ​ពួកគេ​លេង​នៅ​ក្រុម​តែ​មួយ​ពិតជា​ពិបាក​ដោយសារ​តំណែង​លេង​អ្នក​ទាំង​ពីរ​គឺ​ដូចគ្នា៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត