យប់​មិញ​ តូចមនោរា ចេញ​មុខ​ភ្លាម​អ្នក​គាំទ្រ​ផ្ទុះ​មតិ​ព្រោះ​រឿង​១ (វីដេអូ)

  • 2017-09-12 03:08:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ទី​១៣​របស់​កំពូល​វីដេអូ​ភាគ "ស្រទន់​មន្ត​ស្នេហ៍" ដែល​បាន​បញ្ចាំង​យប់​មិញ​គឺ​ជា​ភាគ​មួយ​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​​ខ្លាំង​ ដោយ​សារ​តែ​ភាគ​នេះ​គឺ​ជា​វគ្គ​ដែល​បង្ហាញ​មុខ​ជា​ផ្លូវការ​របស់ តូចមនោរា។

អ្នក​គាំទ្រ​ដែល​បាន​អាន​ប្រលោម​លោក​ល្អ​ផ្ដាច់​គេ​ប្រចាំ​ឆ្នាំ​២០១៥ គឺ​សុទ្ធ​សឹង​តែ​បាន​ដឹង​អំពី​តួអង្គ​កំពូល​ឈ្នានីស​ប្រចាំ​សាច់​រឿង "ស្រទន់​មន្ត​ស្នេហ៍" គឺ​ តូចមនោរា ដែល​មាន​ល្បិច​កិច្ចកល​គ្រប់​វិធី​ដើម្បី​យក​ឈ្នះ​អ្នក​ដទៃ ជាពិសេស​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បាន​រៀបការ​ជាមួយ​បង​ប្រុស​របស់​ខ្លួន​គឺ វង្សសង្វា។ ការ​បង្ហាញ​ខ្លួន​ដំបូង​នេះ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​​បាន​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម​ថា​ តារា​សម្ដែង​ស្រី ពុធ ស្រីខួច ដែល​សម្ដែង​ជា​ តូចមនោរា គឺ​សក្ដិសម​ដូច​នឹង​ការ​ពណ៌នា​របស់​តួអង្គ​ក្នុង​ប្រលោមលោក​ សម្ដែង​មិន​ឆ្គង ព្រម​ជាមួយ​នឹង​ការ​លែង​ទឹក​មុខ​បែប​ឈ្នានីស គឺ​ល្អ​ឥត​ខ្ចោះ​តែ​ម្ដង ដែល​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង។

វីដេអូភាគ "ស្រទន់​មន្ត​ស្នេហ៍" ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ CTN រៀង​រាល់​ថ្ងៃ ចន្ទ ដល់ សុក្រ វេលា​ម៉ោង ៧-៨​យប់។ កុំភ្លេច​យប់​នេះ​ភាគទី​១៤ គឺ​ដល់​ពេល​កំលោះ​សម្បូរ​ស្នេហ៍ ដេតភូមិន្ទ រក​រឿង​ញោះ​ ស្រទន់ ឲ្យ​ឈឺ​ក្បាល​ទៀត​ហើយ៕

ចុចអានជុំវិញវីដេអូភាគ ស្រទន់មន្តស្នេហ៍

តោះ​ទស្សនា​ឈុត​ខ្លី​ក្នុង​ភាគ​ទី​១៤​ជាមុន​សិន៖​​​​​​​​​​​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម