G-Devith ទប់​លែង​បាន​ព្រលះ​យ៉ាង​ចាស់ដៃ​​ទៅ​លើ​អ្នក​រិះគន់​ថា​ខ្លួន​ភ្លេច​កំណើត​(វីដេអូ)

  • 2017-09-12 06:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទប់​កំហឹង​លែង​បាន​ថ្ងៃ​នេះ G-Devith បាន​ព្រលះ​យ៉ាង​ចាស់​ដៃ​​ចំពោះ​ហ្វេស​ប៊ុក​មួយ​បង្ហោះ​សារ​​​លោក​ភ្លេច​កំណើត​ខ្លួន​ឯង​មិន​ដូច​ក្មេង​ខ្មែរ​​មាន​អ្នក​ស្រឡាញ់​គាំ​ទ្រ​ច្រើន​​ ព្រោះ​តែ​គេ​មិន​ចេះ​ពុត​ត្បុត​ និង​លាក់​ចរិត​។

ហ្វេស​ប៊ុក​​បង្ហោះ​សារ​​វាយ​ប្រហារ​ទៅ​ G-Devith ភ្លេច​កំណើត​ខ្លួន​ឯង​នោះ​បន្ថែម​ថា កាល​ពី​ ពីរ​ឆ្នាំ​មុន​លោក​គឺ​ជា​ក្មេង​ម្នាក់​ទិញ​ការហ្វេ​ឲ្យ​លោក សីហា ហា​ ប៉ុណ្ណោះ តែ​ពេល​នេះ​បាន​ល្បី​សក់​អ្នក​ណា​ក្បាល​អ្នក​ហ្នឹង​ ទៅ​ណា​មក​ណា​តែង​ខ្លួន​ស្រស់​ស្អាត​ជាង​តារា​កូរ៉េ​ទៀត​។អ្នក​មាន​គុណ​ទី​១ របស់​ G-Devith សីហា ហា ជា​តារា​ចម្រៀង​ Original Song ។ ចំណែក​ឯ​អ្នក​មាន​គុណ​ទី​២ អ្នក​នាង ពេជ្រ សោភា តារា​ចម្រៀង​ផលិតកម្ម​ហង្ស​មាស​។

ក្រោយ​ពី​ឃើញ​ការ​បង្ហោះ​តិះ​ដៀល​បែប​នេះ​ G-Devith បាន​ចេញ​វីដេអូ​ឃ្លីប​ឆ្លើយ​តប​​នៅ​ព្រឹក​មិញ​នេះ​ថា​ បើ​មិន​ដឹង​រឿង​ផ្ទៃ​ក្នុង​កុំ​មក​និយាយ​​។ ចំពោះ​រឿង​ផ្ទៃ​ក្នុង​វិញ​បើ​លោក​ចង់​និយាយ​អ្នក​មាន​គុណ​របស់​ខ្លួន​មិន​មាន​ឱកាស​ឈរ​ជើង​ដល់​សព្វ​ថ្ងៃ​នេះ​ទេ​។

G-Devith បញ្ជាក់​ថា៖​“ការ​អត់​ធ្មត់​វា​មាន​ដែន​កំណត់​ ខ្ញុំ​ឱប​ទុក្ខ​រឿង​នេះ​យូរ​ហើយ​ អ្នក​ដែល​ប្រើ​ឲ្យ​ខ្ញុំ​ឆុង​ការ​ហ្វេ​ឲ្យ​មិន​ដែល​ទុក​ខ្ញុំ​ដូច​ជា​បង​ប្អូន​ទេ​ គឺ​ទុក​ដូច​ជា​កញ្ជះ"៕

ទៅ​ទស្សនា​ និង​ស្ដាប់​វីដេអូ​លម្អិតពី​G-Devith ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន